ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​ប្រគល់​វត្ថុ​បុរាណ​ចំនួន​១៦​ដល់​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ​២០១៥ បានឱ្យ​ដឹង​ថា តាម​ការ​អញ្ជើញ​របស់​លោក​ឧត្តមសេនីយ៍ ថា​ណៈ​សាក់ ប៉ា​ទី​ម៉ា​ប្រា​កន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ

រាជធានី​ភ្នំពេញ ៖ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ​២០១៥ បានឱ្យ​ដឹង​ថា តាម​ការ​អញ្ជើញ​របស់​លោក​ឧត្តមសេនីយ៍ ថា​ណៈ​សាក់ ប៉ា​ទី​ម៉ា​ប្រា​កន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ កក្កដា ដើម្បី​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត ។

តាម​សេចក្តី​ជូន​ព័ត៌មាន​បញ្ជាក់​ថា គណៈប្រតិភូ​អមដំណើរ​រួម​មាន លោក វ៉ា គឹ​ម​ហុង ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

ក្នុង​អំ​ទ្បុ​ង​ពេល​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ ដែល​ស្រប​ពេល​នឹង​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង នឹង​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧត្តមសេនីយ៍ ថា​ណៈ​សាក់ ប៉ា​ទី​ម៉ា​ប្រា​កន ។

ក្នុង​អំ​ទ្បុ​ង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៦ ជូន​ដល់​កម្ពុជា​ដោយ​ភាគី​ថៃ និង​ពិធី​ចុះហត្ថលេខា​លើ​វិសោធនកម្ម​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ឆ្លងកាត់​ព្រំដែន និង​សេចក្តី​ប្រកាស​បើក​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ទ្វេភាគី អានសេះ (​ខេត្តព្រះវិហារ​-​កម្ពុជា​) -​អាន់​ម៉ា (​ខេត្ត​អ៊ូ​ប៊ុ​ន រាជ​ថា​នី​-​ថៃ​) ជា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​អន្តរជាតិ ។

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ឆ្លងកាត់​ព្រំដែន នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ដែល​រស់នៅ​តំបន់​ព្រំដែន និង​មាន​ប័ណ្ណ​ឆ្លង​ដែន​អាច​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ក្នុង​តំបន់​ព្រំដែន​ថៃ និង​តំបន់​ព្រំដែន​កម្ពុជា (​សម្រាប់​ជនជាតិ​ថៃ​) រយៈពេល​៧​ថ្ងៃ ហើយ​សម្រាប់​អ្នក​កាន់​ប័ណ្ណ​ឆ្លង​ដែន ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ និង​បែបបទ​ផ្ទៃក្នុង​របស់​ប្រទេស​ម្ចាស់ផ្ទះ អាច​ស្នាក់​នៅ​រយៈពេល​១៥​ថ្ងៃ និង​៣០​ថ្ងៃ ៕