ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រំជួលណាស់​​ជម្លោះ​ហិ.ង្សារឿងដីធ្លី​ប៉ុន្មាន​​ថ្ងៃនេះ រាលដាលដល់ស្រុក​ស្ទឹង​ម្តង​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ការ​រំជើបរំជួល​ពី​ជម្លោះដីធ្លី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ស្រុក​ព្រៃ​នប់ ​រហូត​មាន​ផ្ទុះ​ហិង្សា បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ​គំរាម​រហូត​ចាប់ខ្លួន​ពលរដ្ឋ​៨​នាក់​បញ្ជូន​ទៅ​តុលាការ​មិន​ទាន់​ដឹង​ស​-​ខ្មៅ​ផង ស្រាប់តែ​ពេល​នេះ​ រាលដាល​ដល់​ស្រុក​ស្ទឹង​ហាវ​ម្តង ។ តាម​មន្ត្រី​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​ឲ្យ​ដឹង​ថា មានការ​បិទផ្លូវ​តវ៉ា កាលពី​ព្រឹក​ថ្ងៃ​២៣…

ខេត្ត​ព្រះ​សីហ​នុ ៖ការ​រំជើបរំជួល​ពី​ជម្លោះដីធ្លី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ស្រុក​ព្រៃ​នប់ ​រហូត​មាន​ផ្ទុះ​ហិង្សា បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ​គំរាម​រហូត​ចាប់ខ្លួន​ពលរដ្ឋ​៨​នាក់​បញ្ជូន​ទៅ​តុលាការ​មិន​ទាន់​ដឹង​ស​-​ខ្មៅ​ផង ស្រាប់តែ​ពេល​នេះ​ រាលដាល​ដល់​ស្រុក​ស្ទឹង​ហាវ​ម្តង ។

តាម​មន្ត្រី​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​ឲ្យ​ដឹង​ថា មានការ​បិទផ្លូវ​តវ៉ា កាលពី​ព្រឹក​ថ្ងៃ​២៣ ធ្នូ​២០២០ ។ បើ​តាម​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹង​ហាវ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​ក្រោយ​មាន​វិវាទ​ដីធ្លី​នៅ​ចំណុច​អូរ​តា​សេក​ជិត​ទីតាំង​ដី​សង្គម​កិច្ច​ស្រុក​ស្ទឹង​ហាវ ។

តាម​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហើប​ឲ្យ​ដឹង​ថា បាតុភាព​នេះ​បាន​ផ្ទុះ​ឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០២០ មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០​នាក់ បាន​មក​ប្រមូលផ្តុំ​គ្នា ដោយ​បាន​យក​ដុំ​ថ្ម​កំណាត់​ឈើ​មក​ពង្រាយ ធ្វើ​ជារ​បាំងបិទ​លើ​កំណាត់​ផ្លូវ​សម្តេច ទេព វង្ស មិន​ឲ្យ​យានយន្ត​ធ្វើ​ចរាចរណ៍​បាន នៅ​ត្រង់​ចំណុច​អូរ​តា​សេក ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​បិទផ្លូវ​មិន​ឲ្យ​មានការ​ធ្វើ​ចរាចរណ៍​នេះ​មាន​រយៈពេល​ប្រមាណ​ជា​២០​នាទី​ប៉ុណ្ណោះ ​ក៏​មានការ​បើកផ្លូវ​ឱ្យ​ដំណើរការ​វិញ ។ តាម​មន្ត្រី​រដ្ឋបាល​ស្រុក​ថា ការ​បិទផ្លូវ​នេះ​ផ្តើម​ចេញពី​ករណី​ទំនាស់​ដីធ្លី​រវាង​លោក លីវ សំបូរ ដែល​អះអាង​ថា គាត់​ជា​ម្ចាស់​ដី មា​នទី​តាំងនៅ​ចំណុច​ខាងលើ​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០​គ្រួសារ ដែល​តាំងទី​លំនៅ​លើ​ដី​នោះ​ហើយ​លោក លីវ សំបូរ ថា​ជា​ដី​ស្របច្បាប់​របស់​លោក និង​មាន​ឯកសារ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ដែល​ទទួលស្គាល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

ស្រាប់តែ​កន្លង​មកនេះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ធ្វើ​របង សាងសង់​ជា​ផ្ទះ​តូច​ៗ​ជា​ច្រើន​ខ្នង លើ​ដី​កម្មសិទ្ធិ​របស់​លោក ហើយ​លោក​ក៏​យក​កម្មករ​ជា​ច្រើន​នាក់​មក​រុះរើ​របង​ចេញ ពី​ទីតាំង​ដី​នោះ ។ ចំណែក​ភាគី​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​យក​ដុំ​ថ្ម​និង​កំណាត់ឈើ​មក​ធ្វើការ​បិទផ្លូវ​តវ៉ា បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ។ ក្រោយមក​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្ទឹង​ហាវ​បាន​ចេញ​មុខ​ធ្វើការ​សម្របសម្រួល​ឲ្យ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​សា​លាស្រុក ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​ជាយថាហេតុ ។ ប្រជាពលរដ្ឋ​អ្នក​តវ៉ា ក៏​បាន​ឯក​ភាព​យក​ដុំ​ថ្ម និងរ​បាំងឈើ​ដែល​ដាក់​រាំងផ្លូវ​ចេញ ដើម្បី​សម្រួល​ឲ្យ​មាន​ចរាចរណ៍​ជា​ធម្មតា​ឡើង​វិញ ដោយ​មិន​មានការ​បង្ក​ជា​ហិង្សា​ប្រឈម​មុខ​គ្នា​បង្ក​ឲ្យ​រងគ្រោះថ្នាក់​រវាង​ភាគី​ទាំង​២​នោះ​ឡើយ​។

មន្ត្រី​រដ្ឋបាល​សាលាស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រឿង​វិវាទ​ដីធ្លី​ចំណុច​ខាងលើ​បាន​កើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ ។ កន្លង​ម​លោក លីវ សំបូរ ដែល​អះអាង​ថា​ជា​ម្ចាស់​ដី​បាន​និយាយ​ថា លោក បាន​សម្បទាន​ដី​ជូន​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​នៅ​លើ​ទីតាំង​ដី​របស់​លោក ចំនួន​៥​គ្រួសារ​ម្តង​រួច​មក​ហើយ ។ ក្រោយមក​ប្រជា​ពលរដ្ឋ​ទាំង​៥​គ្រួសារ​រស់នៅ​លើ​ដី​នោះ​ក៏​ចេះ​តែ​បែក​កូន​ពូន​ជា​ចៅ ហើយ​ក៏​បន្ត​បំបែក​គ្រួសារ​ចូល​ធ្វើ​របង​សាងសង់​ជា​លំនៅ​ឋាន​កាន់កាប់​លើ​ដី​កម្មសិទ្ធិ​របស់​លោក​បន្ត​ទៀត ។

លោក​ក៏​បាន​ដាក់​ពាក្យបណ្តឹង​មក​សាលាស្រុក​ដើម្បី​ជួយ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ពួក​គាត់ គាត់​ថាបើ​ទោះជា​អាជ្ញាធរ​បាន​កោះ​អញ្ជើញ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជា​ច្រើន​លើក ច្រើន​សា យ៉ាងណា ក៏​ពួក​គាត់​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ដែរ ទើប​គាត់​ជា​ម្ចាស់​ដី​ប្រើប្រាស់​កម្លាំង​ផ្ទាល់ខ្លួន​មក​រុះរើ​ទើប​បណ្តាល​ឲ្យ​កើត​ចលាចល​បិទផ្លូវ​បែប​នេះ​កើតឡើង ។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​តំណាង​ប្រជាពលរដ្ឋ​បាន​ទេ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ។ ឯ​សេចក្តីរាយការណ៍​ខាងលើ​នេះ គឺ​បាន​ទទួល​តែ​ពី​ក្រុម​មន្ត្រី​រដ្ឋបាល​ស្រុក និង​អ្នក​អះអាង​ថា​ជា​ម្ចាស់​ដី​បុ​៉​ណ្ណោះ ។ វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ដែល​អ្នកមាន​ដីធ្លី​ធំ​មិន​ព្រម​ធ្វើការ​អភិវឌ្ឍន៍​ក្រៅពី​ទុក​ដី​ចោល ខណៈ​បាតុភាព​ពី​បញ្ហា​ដីធ្លី​កំពុង​កើតឡើង​កាន់តែ​ស្មុគស្មាញ ពេល​ហាងឆេង​ដី​កំពុង​កើនឡើង​កប់​ពពក​នោះ ។

បុគ្គល​ខ្លះ​ក៏​ខូច​ដែរ ទៅ​សង់ផ្ទះ សង់​ខ្ទម​លើ​ដី​គេ​មួយ​យប់​បាន​រាប់រយ​ខ្ទម​ក៏​មាន​ដែរ ដើម្បី​ប្រយោជន៍​ដែល​គេ​ឱ្យឈ្មោះ​ថា «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​» មិនសូវ​ខុស​ទេ ៕

អត្ថបទសរសេរ ដោយ