ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ាណែត ត្រូវបាន​ដំឡើង​ឋានៈពីសមាជិក ជាអនុប្រធាន​គណៈចលនាមហាជន

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០​ បានចេញសេចក្តីសម្រេច តែងតាំង​ដំឡើង​ឋានៈ​លោក…

ភ្នំពេញ៖ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០​ បានចេញសេចក្តីសម្រេច តែងតាំង​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ាណែត ពីសមាជិក ជាអនុប្រធានគណៈចលនា​មហាជន​នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​។ គណៈចលនាមហាជន មានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាប្រធាន​។

ការសម្រេច​តែងតាំង​ដំឡើង​ឋានៈលោក ហ៊ុន ម៉ាណែត ជាអនុប្រធាន​គណៈ​ចលនាមហាជន​នៃគណៈកម្មាធិការកណ្តាល ដូច្នេះ ត្រូវបានធ្វើឡើង ដោយយោង លើ ៣ចំណុច រួមមាន៖ ១.សំណូមអរការងារ និងសមត្ថភាពមន្ត្រីគណបក្ស ២.សំណើរបស់គណៈចាត់តាំង​នៃគណៈកម្មាធិការកណ្តាល ៣.មតិរបស់គណៈ​ប្រចាំការ​នៃគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាល​។

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ជាប្រធាន​ចលនា​យុវជន​គណបក្សប្រជាជនកម្ពុជា ក្រៅប្រទេស។ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបាន​តែងតាំង​ជាប្រធានយុវជន​គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

កាលពី​ចុងឆ្នាំ២០១៨ លោក ​ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជនកម្ពុជា​។

សព្វថ្ងៃ លោក ហ៊ុន ម៉ាណែត ជាឧត្តមសេនីយ៍ឯក និងជាអគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក​៕