ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមាស់​គូថ​គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដូចម្តេច​?

3 ឆ្នាំ មុន

ការ​រមាស់​បែប​នេះ​គឺ​កើតឡើង​នៅ​លើ​រុន្ធ​គូថ ឬ​ស្បែក​នៅ​ជុំវិញ​រុន្ធ​គូថ ដែល​អាច​អោយ​អ្នកជំងឺ​ចេះ​តែ​ចង់​អេះ​ខ្លាំង​ៗ​។ ហើយ​វា​ក៏​ជា​ទ​ង្វើ​មួយ​អាច​អោយ​អ្នក​មានការ​អាម៉ាសមុខ និង​មិន​ស្រួល​ក្នុង​ចិត្ត​ដែរ​។ មាន​កត្តា​ច្រើន​ណាស់​ដែល​អាច​បណ្តាល​អោយ​រមាស់​ដូច្នេះ​ដូច​ជា ការ​សើម ឬ​ការ​ផ្តិត និង​សង្កត់​ពី​សម្លៀក​បំពាក់​នៅ​ពេល​អង្គុយ​។ គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ពី​មូលហេតុ​នៃ​ការ​រមាស់​របស់​អ្នកតា​មរយៈ​ការ​សាកសួរ​អំពី​រោគ​សញ្ញា​ដែល​កើត​មាន​។…

ការ​រមាស់​បែប​នេះ​គឺ​កើតឡើង​នៅ​លើ​រុន្ធ​គូថ ឬ​ស្បែក​នៅ​ជុំវិញ​រុន្ធ​គូថ ដែល​អាច​អោយ​អ្នកជំងឺ​ចេះ​តែ​ចង់​អេះ​ខ្លាំង​ៗ​។ ហើយ​វា​ក៏​ជា​ទ​ង្វើ​មួយ​អាច​អោយ​អ្នក​មានការ​អាម៉ាសមុខ និង​មិន​ស្រួល​ក្នុង​ចិត្ត​ដែរ​។ មាន​កត្តា​ច្រើន​ណាស់​ដែល​អាច​បណ្តាល​អោយ​រមាស់​ដូច្នេះ​ដូច​ជា ការ​សើម ឬ​ការ​ផ្តិត និង​សង្កត់​ពី​សម្លៀក​បំពាក់​នៅ​ពេល​អង្គុយ​។

គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ពី​មូលហេតុ​នៃ​ការ​រមាស់​របស់​អ្នកតា​មរយៈ​ការ​សាកសួរ​អំពី​រោគ​សញ្ញា​ដែល​កើត​មាន​។ ប្រសិនបើ​មូលហេតុ​នេះ​មិន​អាច​រក​ឃើញ​ទេ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​បញ្ជូន​អ្នក​អោយទៅ​ជួប​អ្នកឯកទេស​ខាង​ស្បែក ឬ​គ្រូពេទ្យ​ជំនាញ​ខាង​ព្យាបាល​ជំងឺ​ចុង​ពោះវៀនធំ​។ ការ​ពិនិត្យ​លើ​រុន្ធ​គូថ​ប្រហែលជា​ត្រូវធ្វើ​ក្នុង​ពេល​នេះ​។

តេស្ត​ផ្សេង​ៗ​ទៀត​ដូច​ជា Proctoscopy ឬ Colonoscopy អាច​អោយ​យើង​មើលឃើញ​បំពង់​រំលាយ​អាហារ​កាន់តែ​ច្រើន ហើយ​ពេល​ខ្លះ​អាច​សម្គាល់​ដឹង​ពី​មូលហេតុ​នៃ​ការ​រមាស់​រុន្ធ​គូថ​នោះ​ទៀត​ផង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មូលហេតុ​ដ៏​ជាក់លាក់​នៃ​ការ​រមាស់​នេះ​ប្រហែលជា​មិន​អាច​រក​ឃើញ​ឡើយ​៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ