ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​លើកលែង​ទិដ្ឋាការ​ទេសចរណ៍​ជា​ក្រុម​សម្រាប់​កម្ពុជា ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ដែល​ប៉ះពាល់​ពី​វីរុស​ផ្លូវដង្ហើម

8 ឆ្នាំ មុន

AFP ផ្សាយ​ថា កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​១ កក្កដា ២០១៥ ប្រកាស​លើកលែង​ទិដ្ឋាការ​ដល់​អ្នកទេសចរ​ពី​ចិន និង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​បរទេស​ជា​ក្រុម​កាលពី​ថ្ងៃ​ទី​១

AFP ផ្សាយ​ថា កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​១ កក្កដា ២០១៥ ប្រកាស​លើកលែង​ទិដ្ឋាការ​ដល់​អ្នកទេសចរ​ពី​ចិន និង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​បរទេស​ជា​ក្រុម​កាលពី​ថ្ងៃ​ទី​១ កក្កដា ក្រោយ​ពី​ជួប​វិបត្តិ​ការ​រាតត្បាត​វីរុស​តាម​ផ្លូវដង្ហើម​(MERS) បង្ក​ឱ្យ​អ្នកទេសចរ​ធ្លាក់​ចុះ​ខ្លាំង ។ ការ​ប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​សេ​អូ​៊​ល​នោះ ខណៈ​ពេល​ចំនួន​អ្នក​ឆ្លង​វីរុស MERS ថ្មី​នៅ​កូរ៉េ​ខាងត្បូង​ស្ថិត​ក្នុង​ចំណុចសូន្យ​ក្នុង​រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា ដោយ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស MERS សរុប​១៨២​នាក់ និង​ស្លាប់​ចំនួន​៣៣​នាក់ ។

ក្រសួងយុត្តិធម៌​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​ថា ទិដ្ឋាការ​ដែល​បាន​ចេញ​កាលពី​ពេល​មុន​នេះ​នឹង​បន្ត​រយៈពេល​៣​ខែ​ទៀត​ដើម្បី​ស្វាគមន៍​អ្នកទេសចរ​នៅ​ក្នុង​អំឡុង​ខែកក្កដា និង​សីហា ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​បញ្ជាក់​ថា បទដ្ឋាន​នោះ​ស្ថិត​ក្នុង​ទិស​ដៅ​ដើម្បី​ជំរុញ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ដែល​ទទួលផល​ប៉ះពាល់​ពី​បញ្ហា​វីរុស MERS ។
ក្នុង​អំឡុង​ខែមិថុនា កន្លង​មក នៅ​កោះ «​ជេ​ជូ​» ដែល​ជាទី​តាំង​ស្រូប​យក​ខ្យល់អាកាស​ធម្មជាតិ​ដ៏​ល្បី​របស់​កូរ៉េ​ខាងត្បូង មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ធ្លាក់​ចុះ​ប្រហែល​៤៦% ។ លោក​គី​ម ស៊ុ​ង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​ក្រើនរំឭក​ថា កូរ៉េ​ខាងត្បូង​អាច​បាត់បង់​ចំណូល​ដល់​ទៅ​២.៣០០​លាន​ដុល្លារ ប្រសិនបើ​ចំនួន​អ្នកទេសចរ​ធ្លាក់​ចុះ​៥០% ។ កូរ៉េ​ខាងត្បូង​នឹង​លើកលែង​ទិដ្ឋាការ​១៥​ដុល្លារ ចាប់ពី​ថ្ងៃ​ទី​៦ កក្កដា ដល់​ថ្ងៃ​ទី​៣០ កញ្ញា ចំពោះ​អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​ជា​ក្រុម ។ ប្រទេស​ដែល​បាន​ទទួល​ការ​លើក​លែង​​ទិដ្ឋាការ​នេះ​រួម​មាន ចិន កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន និង​វៀតណាម ។ ចំពោះ​ទិដ្ឋាការ​ដែល​ចេញ​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១ មីនា ដល់​ថ្ងៃ​ទី​៣០ មិថុនា នឹង​បន្ត​រយៈពេល​ដោយ​ស្វ័យប្រវត្តិ​៣​ខែ​ទៀត សរុប​មាន​ចំនួន​៦​ខែ និង​សម្រាប់​អ្នកទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ជា​ក្រុម​កាន់​ទិដ្ឋាការ​ជប៉ុន​អាច​ស្នាក់​នៅ​កូរ៉េ​ខាងត្បូង​បាន​ចំនួន​១៥​ថ្ងៃ ៕