ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​កំផែង​ចិន​ខូចខាត​ដោយ​អ្នកស្រុក​លួច​ថ្ម​លក់

8 ឆ្នាំ មុន

សារព័ត៌មាន​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា មហា​កំផែង​ចិន​១​ភាគ​៣​នៃ​ប្រវែង​សរុប​បាន​បាក់​ស្រុត និង​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​អ្នកស្រុក​លួច​យក​ថ្ម​លក់ ។

កាសែត «​ភី​ផល ដេ​លី​» របស់​ចិន​ផ្សាយ​ថា

សារព័ត៌មាន​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា មហា​កំផែង​ចិន​១​ភាគ​៣​នៃ​ប្រវែង​សរុប​បាន​បាក់​ស្រុត និង​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​អ្នកស្រុក​លួច​យក​ថ្ម​លក់ ។

កាសែត «​ភី​ផល ដេ​លី​» របស់​ចិន​ផ្សាយ​ថា ការ​បាក់​ស្រុត​ដី និង​ការ​បំផ្លាញ​ថ្ម​កំផែង​របស់​អ្នកស្រុក​ធ្វើ​ឱ្យ​មហា​កំផែង​ចិន​ខូចខាត​ប្រហែល​១​ភាគ​៣​នៃ​ប្រវែង​សរុប​ជាង​១.២២០​ម៉ៃ ឬ​១.៨៧៨​គីឡូម៉ែត្រ ។ បច្ចុប្បន្ន​មហា​កំផែង​ប្រហែល​៨%​ប៉ុណ្ណោះ ស្ថិត​ក្នុង​ការ​អភិរក្ស​យ៉ាង​ល្អ ដោយ​ផ្នែក​សំខាន់​នៃ​តួ​កំផែង ស្ថិត​ក្នុង​សភាព​បាក់បែក ។

តាម​ការ​ស្រាវជ្រាវ​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​មហា​កំផែង​ចិន​ឱ្យ​ដឹង​ថា ដើមឈើ ធំ​ៗ​នៅ​បរិវេណ​កំផែង គឺជា​ផ្នែក​មួយ​បង្ក​ឱ្យ​ខូចខាត ។ ម្យ៉ា​ង​ទៀត​អ្នកស្រុក​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នា​ភាគ​ខាងជើង​បាន​លួច​ថ្ម​កំផែង​យក​ទៅ​លក់​ឱ្យ​អ្នកទេសចរ​ក្នុង​តម្លៃ​៣​ផោន​សម្រាប់​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ ។ មហា​កំផែង​ចិន​សាងសង់​ឡើង​ចាប់ពី​ភាគ​ខាងជើង​ប្រទេស​ចិន​រហូត​ដល់​ភាគ​ខាងត្បូង​ជាប់​ម៉ុង​ហ្គោ​លី ដោយ​សាងសង់​តាំងពី​៧០០​ឆ្នាំ​មុន​ម្ល៉េះ ៕