ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​យ​នី​ស៊ី​បំពាក់អាវុធ​ដល់​ប៉ូលិស​ទេសចរណ៍​ក្រោយ​មានការ​បា.ញ់ប្រហារ​ពី​ក្រុម IS​នៅ​សណ្ឋាគារ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា ក្រសួងមហាផ្ទៃ​ទុ​យ​នី​ស៊ី លើកកម្ពស់​សន្តិសុខ​នៅ​ទូ​ទាំង​ប្រទេស​នៅ​តាម​ទីតាំង​ទេសចរណ៍​ដែល​មាន​ជនបរទេស​ច្រើន រួម​ទាំង​បំពាក់អាវុធ​ដល់​ប៉ូ​លិ​ស​ទេសចរណ៍​ជា​លើក​ដំបូង​ចាប់​ទាំង​ពី​ថ្ងៃ​ទី​១ កក្កដា ២០១៥​ទៅ ។

វិធានការ​នោះ ក្រោយ​ពី​ខ្មាន់កាំភ្លើង​បាញ់​រះ​នៅ​ក្នុង​សណ្ឋាគារ អីុ​ម​ផេ​រៀល ម៉ា​ហា​ប៉ា ក្រុង Sousse ជា​រដ្ឋធានី​សំដិល​ថ្ងៃ​នៅ​តំបន់ឆ្នេរ​ខាងកើត​ប្រទេស​ទុ​យ​នី​ស៊ី កាលពី​ថ្ងៃ​ទី​២៦ មិថុនា ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៣៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​១៥​នាក់ ។ ក្រៅពី​នោះ​មាន​ជនជាតិ​អា​ល្លឺ​ម៉​ង់ និង​បារាំង រួម​ទាំង​មាន​អ្នក​រង​របួស​ចំនួន​៣៩​នាក់ ។ ក្រោយមក​ជនល្មើស​អាយុ​២៣​ឆ្នាំ ជា​សមាជិក​របស់ IS ត្រូវ​បាន​បាញ់ប្រហារ​វិញ ។ ហេតុការណ៍​ដែល​បាន​កើត​គឺជា​ការ​បង្ក​ភេរវកម្ម​ដ៏​ធ្ងន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទុ​យ​នី​ស៊ី និង​ជា​ប្រទេស​ពឹងផ្អែក​លើ​ឧស្សាហកម្ម​ទេសចរណ៍​ជា​ប្រភព​ចំណូល​ដ៏​ចម្បង ៕