ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​តា​នៅ​សល់​ប្រេង​បម្រុង​ទុក​ក្នុង​ដី​ច្រើន​លើសលប់អាច​ជីក​ប្រើប្រាស់​បាន​រយៈពេល​138​ឆ្នាំ​ទើប​អស់

8 ឆ្នាំ មុន

ធនាគារ​ដ៏​ល្បី​របស់​កា​តា (QNB) បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កា​តា​នៅ​មាន​បរិមាណ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​សម្រាប់​បម្រុង​ទុក​ដ៏​មហាសាល អាច​ប្រើ​បាន​ក្នុង​រយៈពេល​យូរ​ដល់​ទៅ​១៣៨​ឆ្នាំ​ឯណោះ ។

ធនាគារ​ដ៏​ល្បី​របស់​កា​តា (QNB) បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កា​តា​នៅ​មាន​បរិមាណ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​សម្រាប់​បម្រុង​ទុក​ដ៏​មហាសាល អាច​ប្រើ​បាន​ក្នុង​រយៈពេល​យូរ​ដល់​ទៅ​១៣៨​ឆ្នាំ​ឯណោះ ។ នោះ​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​អង្កេត​ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ថាមពល​ដ៏​ល្បី​នៅ​លើ​ពិភពលោក «BP»។

របាយការណ៍​បញ្ជាក់​ថា ប្រទេស​មហាសេដ្ឋី​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​នេះ នៅ​មាន​បរិមាណ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​សម្រាប់​បម្រុង​ទុក​ច្រើន​លើសលប់ អាច​ប្រើ​បាន​រយៈពេល​ដល់​ទៅ​១៣៨​ឆ្នាំ​ឯណោះ ។ តាម​ការ​អង្កេត​របស់ BP រក​ឃើញ​ថា កា​តា​នៅ​តែ​កាន់​តំណែង​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ ដោយ​មាន​បរិមាណ «​ប្រេង​បម្រុង​ទុក​ច្រើន​» គិត​ជា​មធ្យម​គឺ​មាន​ប្រហែល​៨៣.៦០០​ធុង​សម្រាប់​ពលរដ្ឋ​ម្នាក់​នៅ​ឆ្នាំ​២០១៤ ។

ចំណែក​កាសែត «Gulf Times» ស្ថិត​នៅ​ក្រុង​ដូ​ហា​ផ្សាយ​ថា កា​តា​ស្ថិត​នៅ​លំដាប់​ទី​៣​ក្នុង​នាម​ជា​ប្រទេស​ផលិត​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​នៅ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​បន្ទាប់​ពី​អា​មេ​រិ​ក និង​រុ​ស្ស៊ី ។ ឧស្ម័ន​ធម្មជាតិ​ដែល​កា​តា​ផលិត​មាន​ប្រហែល​៥,១%​នៃ​បរិមាណ​ឧស្ម័ន​ធម្មជាតិ​ដែល​ផលិត​បាន​នៅ​ទូ​ទាំង​ពិភពលោក ។

សម្រាប់​ទិន្នន័យ​ចុង​ក្រោយ​នៃ​លទ្ធផល​អង្កេត​របស់ BP និង​ការ​អង្កេត​របស់ GuffTimes បញ្ជាក់​ស្របគ្នា​ថា កា​តា​នៅ​តែ​គ្រប់គ្រង​ជើងឯក​ក្នុង​នាម​ប្រទេស​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ប្រភេទ​រាវ (LNG) ដ៏​ធំ​នៅ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​មាន​បរិមាណ​ប្រហែល​៣១%​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ ។

នៅ​មុន​ពេល​រុករក​ឃើញ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅ​កា​តា កាលពី​ឆ្នាំ​១៩៤០ ប្រជាជន​កា​តា​ភាគច្រើន​ស្ថិត​ក្នុង​ភាព​ក្រីក្រ​រស់នៅ​ដោយ​ការ​ប្រកប​មុខរបរ​ជា​អ្នកនេសាទ និង​រក​ងាវ​នៅ​ក្នុង​សមុទ្រ​ជា​របរ​ចម្បង ។ ចំពោះ​ភាព​មាន​ស្តុកស្តម្ភ និង​មាន​ចំណូល​ដ៏​មហាសាល​ពី​ឧស្សាហកម្ម​ប្រេង បង្ក​ឱ្យ​សេដ្ឋកិច្ច​របស់​កា​តា​មានការ​រីក​ចម្រើន​យ៉ា​ង​ឆាប់រហ័ស រហូត​ធ្វើ​ឱ្យ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​របស់​កា​តា​នៅ​សល់​មិន​ដល់​០,១%​ទេ ក្នុង​ពេល​បច្ចុប្បន្ន​ពី​អត្រា​គ្មាន​ការងារ​ដែល​កើន​ខ្ពស់​ជាង​៥០%​នៅ​មុន​ពេល​រក​ឃើញ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ៕