ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេ​​ម៉ា​យ​​​​មាន​ជំងឺ​ប្រចាំ​​កាយ​​ធ្ងន់ធ្ងរ​ និង​ជន​​ចាស់ជរា​ពិការ​​គ្មាន​​ទីពឹង​​៥​​គ្រួសារ ​បាន​​ទទួល​​​អំណោយ​​​​សង្គ្រោះ​​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​​ចំនួន​៦​លាន​​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន រួម​ទាំង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត ត្រូវ​បាន​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា រួម​ដំណើរ​ដោយ​លោក​អ៊ុ​ន សំ​អុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក សមាជិកា កាកបាទក្រហម​ខេត្ត

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​​ចំនួន​៦​លាន​​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន រួម​ទាំង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត ត្រូវ​បាន​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា រួម​ដំណើរ​ដោយ​លោក​អ៊ុ​ន សំ​អុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក សមាជិកា កាកបាទក្រហម​ខេត្ត នាំ​យក​ទៅ​ប្រគល់​ជូន​ស្ត្រី​មេម៉ាយ​ម្នាក់ មាន​ជំងឺ​រលាក​ប្លោក​នោម និង​មហារីក​ពោះវៀន​ធ្ងន់ធ្ងរ និង​ជន​ចាស់ជរា​ពិការ​គ្មាន​ទីពឹង ចំនួន​៤​នាក់ រស់នៅ​ក្នុងស្រុក​រលាប្អៀរ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ២០១៥ ។

លោក​ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា អំណោយ​ដែល​បាន​ចែក​ជូន​នៅ​ព្រឹក​នេះ មាន​ស្ត្រី​មេម៉ាយ​មាន​ជំងឺ​ធ្ងន់ធ្ងរ​រលាក​ប្លោក​នោម និង​មហារីក​ពោះវៀន​ធ្ងន់ធ្ងរ មានកូន​ចំនួន​៣​នាក់​ក្នុង​បន្ទុក​ឈ្មោះ​តុល ចាន់​នី អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កំពង់​រាំង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹក​សុទ្ធ​១​កេស​, ឃី​ត​១​កញ្ចប់ (​ភួយ​១, ក្រ​ម៉ា​១, មុង​១, សារុង​១) ទឹកដោះគោ​ខាប់​ស្ករ​.​ស និង​ថវិកា​២​លាន​រៀល ។

លោកយាយ​ចាស់ជរា​ពិការ​គ្មាន​ទីពឹង​៤​នាក់ ១-​ឈ្មោះ​ប្រាក់ ហ៊ុយ អាយុ​៨២​ឆ្នាំ រស់នៅ​ក្នូ​ង​ភូមិ​កំពង់​រាំង ឃុំ​ស្វាយ​ជ្រុំ​, ២-​ឈ្មោះ ប្រាក់​យ៉ា​ន់ អាយុ​៨១​ឆ្នាំ ភូមិ​ពង្រ​ឃុំ​ពង្រ​, ៣-​ឈ្មោះ​ចក់ ហុ​ន អាយុ​៦៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ និង​៤-​ឈ្មោះ​ហួយ អាយុ​៨១​ឆ្នាំ នៅ​ភូមិ​ស្ពក​រាជ្យ ឃុំ​អណ្តូង​ស្នាយ​ក្នុងស្រុក​រលាប្អៀរ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ក​៥០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹក​សុទ្ធ​១​កេស​, ឃី​ត​១ កញ្ចប់​( ភួយ​១.​ក្រ​ម៉ា​១,​មុង​១,​សារុង​១) ទឹកដោះគោ​ខាប់​ស្ករស និង​ថវិកា​ម្នាក់​ៗ១​លាន​រៀល​ផង​ដែរ​។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព