ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បកស្រាយ​រឿង​កាត់ក្តី​ក្រុមប្រឹក្សាធម្មនុញ្ញ​ថា កាត់ក្តី​សំណុំរឿង​គណបក្ស​ជួង​សំអាង​លើ​អង្គហេតុ និង​អង្គច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​អះអាង​ថា ការ​កាត់ក្តី​លើ សំណុំរឿង​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (​បក្ស​ជួង​)​ធ្វើ​ឡើង​តាម​ភស្តុ​តាង ដែល​ភាគី​ផ្ញើ​មក និង​សម្រេច​បាន​អង្គហេតុ និង​អង្គច្បាប់…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​អះអាង​ថា ការ​កាត់ក្តី​លើ សំណុំរឿង​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (​បក្ស​ជួង​)​ធ្វើ​ឡើង​តាម​ភស្តុ​តាង ដែល​ភាគី​ផ្ញើ​មក និង​សម្រេច​បាន​អង្គហេតុ និង​អង្គច្បាប់ ។

លោក ព្រហ្ម វិចិត្រ​អក្ខរា អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​បាន​លើក​ឡើង​នៅ​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​កាត់ក្តី​ចំពោះ​សំណុំរឿង​របស់ គ​.​ជ​.​ប ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​ធ្វើ​ឡើង​តាម​ភស្តុ​តាង និង​ធ្វើ​តាម​អង្គហេតុ​នឹង​អង្គច្បាប់​ទាំងអស់ ។

លោក​បញ្ជាក់​ថា​«​យើង​ធ្វើការ​ពិចារណា​យ៉ាង​ស៊ីជម្រៅ​បំផុត ហើយ​មាន​អង្គហេតុ និង​ច្បាប់ ។ អ្វី​ដែល​តវ៉ា​សម្រាប់​អ្នក​ចាញ់​នោះ គឺ​ស្ទើ​តែ​ទាំង​ពិភពលោក​ទៅ​ហើយ មិន​ថា តែ​កម្ពុជា​នោះ​ទេ ជាក់ស្តែង គឺ​អ្នក​ចាញ់ គឺ​ស្រែកអ​យុត្តិធម៌ ។ ប៉ុន្តែ​អ្នក​ដែល​បាន​សិក្សា​ផ្នែក​ច្បាប់​ហើយ​សិក្សា​ពី​អង្គហេតុ និង​ច្បាប់​គេ និង​យល់​» ។

ចំណែក​លោក តាំង រតនា​អគ្គលេខាធិការ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​លើក​ឡើង​ថា ការ​បញ្ចេញមតិ​ជា​សិទ្ធ​របស់​គេ ប៉ុន្តែ​បើ​ការ​បញ្ចេញមតិ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ​គេ​អាច​ប្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​បាន ។ លោក​បញ្ជាក់​ថា​«​ក្នុង​ច្បាប់​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ការ​មិន​គោរព​សេចក្តី​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​មានទោស​តាម​ច្បាប់ក្រម​រដ្ឋប្បវេណី​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក រតនា ក៏​បាន​លើក​ឡើង​ថា លោក​កំពុង​ធ្វើ​សំណើរ​ទៅ​កាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ធ្វើការ​ដាក់​សំណើរ​ទៅ​កាន់​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​ករណី​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជា​ធិ​តេ​យ្យ​ហើយ ។ លោក​អគ្គលេខាធិកា​ក៏​បាន​ធ្វើការ​បកស្រាយ​ចំពោះ​អ្នក​ដែល​និយាយ​នៅ​ក្នុង​សវនាការ​មានការ​មានការ​រឹតត្បិត និង​មិន​ឲ្យ​ថត​សម្លេង​នោះ គឺជា​ការ​មិន​ត្រឹមនោះ​ទេ​ព្រោះថា នៅ​ក្នុង​សវនាការ​គេ​មិន​ដែល​អនុញ្ញាត​ក្នុង​បន្ទប់​សវនាការ ដូច្នេះ​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក៏​មិន​អនុញ្ញាត​ដូច​គ្នា ។

លោក​បញ្ជាក់​ថា​«​យើង​មិន​អនុញ្ញាត​ឲ្យ​ថត​សម្លេង ឬ​វី​ឌី​អូ​នៅ​ក្នុង​បន្ទប់​សវនាការ​ទេ ។ ខ្ញុំ​បញ្ជាក់​ថា នៅ​ប្រទេស​ដ៏​ទៃ​ទៀត​គេ​បាន​ជួល​អ្នក​គូ​រូប​ទៅ​គូរ អី​ញ្ចឹ​ង​ទេ អ្នក​សារព័ត៌មាន​អាច​យក​រូប​សវនាការ​ដែល​មាន​ចៅក្រម ក្រឡាបញ្ជី និង​អ្នក​ពាក់ព័ន្ធ​ជា​រូបគំនូ ដើម្បី​ផ្សាយ​» ។ លោក​បន្ត​ថា នៅ​សវនាការ​ក៏​មិន​អនុញ្ញាត​ឲ្យ​មានការ​សួរ​ឆ្លើយឆ្លង​របស់​អ្នកទោស​នោះ​ទេ គឺ​ចៅក្រម​សួរ​អ្វី​ត្រូវ​ឆ្លើយ​នឹង ។ ប៉ុន្តែ​រាល់​ការ​ស្នើ​សុំ គឺ​ត្រូវ​ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទាំងអស់ ។

លោក តាំង​រតនា ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​និយាយ​ក្រុមប្រឹក្សាធម្មនុញ្ញ​អយុត្តិធម៌​នោះ​ក្រុមប្រឹក្សា គឺ​ក្រុមប្រឹក្សា​មិន​អាច​ទទួលយក​បាន​ទេ ព្រោះថា ក្រុមប្រឹក្សា​ធ្វើ​អ្វី​តាម​អង្គច្បាប់ និង​អង្គហេតុ ។ ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញាត​ធ្វើការ​ដោយ​ហ្មត់ចត់​ណាស់ ព្រោះ​ជា​សេចក្តីសម្រេច​ចុង​ក្រោយ​បិទផ្លូវ​ការ​តវ៉ា ។ លោក​បញ្ជាក់​ថា​«​យើង​ធ្វើការ​សម្រេច គឺ​ឈរ​លើ​ស្មារតី និង​ឧត្តមគតិ​មួយ​ដែរ យើង​យក​ច្បាប់ និង​ការ​ទទួលខុស​ត្រូវជា​ធំ​ក្នុង​នាម​ជា​ស្ថាប័ន​ឯករាជ និង​អ​ព្យា​ក្រឹត្យ ។ អី​ញ្ចឹ​ង​រាល់​ការ​សម្រេច គឺ​មានការ​ប្រយ័ត្នប្រយែង​ណាស់ ចំពោះ​ការ​សម្រេច​ដែល​ផ្អែក​តាម​ស្មារតី​ច្បាប់ ។ ហើយ​បណ្តឹង​ដែល​អ្នក​ប្តឹង​មក​ភ្ជាប់​នឹង​ភស្តុ​តាង គឺ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ដោយ​គ្មាន​ចន្លោះ​នោះ​ទេ​» ។ លោក​អគ្គលេខាធិការ​ក៏​បាន​លើក​ឡើង​ទៀត​ថា ក្រុមប្រឹក្សា​ក៏​មាន​នីតិវិធី​ក្នុង​ដោះស្រាយ​បណ្តឹង​ដោយពេល​ខ្លះ​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​សិក្សា​ផង​ដែរ ។

បើ​តាម​លោក​តាំង រតនា​បាន​លើក​ឡើង​ថា​សវនាការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​សវនាការ​មាន​វត្តមាន​ទាំង​៩​រូប​នៃ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយ​ធ្វើការ​ពិនិត្យ​រាល់​បណ្តឹង​យ៉ាង​ល្អិតល្អន់​។

សូម​ជម្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) កាល​​ពី​ពេល​កន្លង​មក​បាន​ប្តឹង​អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពី​បទចោទប្រកាន់​ចំនួន​៣ គឺ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ជា​សាធារណៈ​របស់​មន្ត្រី​គណបក្ស​នេះ ។ គ​.​ជ​.​ប បាន​ចោទ​លោក អ៊ី សាំង​ឡេ​ង អនុប្រធាន​នៃ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​ថា បាន​ផ្តល់​ការ​អធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត កាលពី​អំឡុង​ខែវិច្ឆិកា ដែល​ស្ថាប័ន​បោះ​ឆ្នោត​អះអាង​ថា ជា​ការ​បរិហារ​កេរ្តិ៍ឈ្មោះ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​គ​.​ជ​.​ប ។

កាលពី​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​បាន​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ទុកជា​បានការ​ដដែល​ជុំវិញ​បណ្តឹងតវ៉ា​របស់​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេ​យ្យ​(LDP)​ពាក់ព័ន្ធ​នឹង​ការ​បន្លំ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត ។ លោក​អ៊ី សាំង​ឡេ​ង អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេ​យ្យ​(LDP) បាន​អះអាង​ថា សេចក្តីសម្រេច​នេះ គឺ​អ​យុ​តិ្ត​ធម៌​ណាស់​គណបក្ស​របស់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ