ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណាខ្លះ​ផលិត​មាស​ច្រើន​ជាងគេ ?

8 ឆ្នាំ មុន

អស់​រយៈពេល​ច្រើន​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០០៦ អាហ្វ្រិក​ខាងត្បូង នៅ​តែ​ជា​ប្រទេស​ផ្គត់ផ្គង់​មាសធំ​ជាងគេ​ទៅ​កាន់​ពិភពលោក ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​កាន់កា.ប់​តំណែង​ជា​អ្នក​នាំ​ចេញ​មាស

អស់​រយៈពេល​ច្រើន​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០០៦ អាហ្វ្រិក​ខាងត្បូង នៅ​តែ​ជា​ប្រទេស​ផ្គត់ផ្គង់​មាសធំ​ជាងគេ​ទៅ​កាន់​ពិភពលោក ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​កាន់កាប់​តំណែង​ជា​អ្នក​នាំ​ចេញ​មាស​ទៅ​កាន់​ពិភពលោក​វិញ​ម្តង​ដូច​ជា ប្រទេស​ចិន រុ​ស្ស៊ី សហរដ្ឋអាមេរិក ប៉េ​រូ និង​ប្រទេស​អូស្ត្រាលី​ជាដើម ។

ខាងក្រោម​នេះ​គឺជា​បញ្ជី​តារាង​បង្ហាញ​ពី​ប្រទេស​ដែល​ផលិត​មាស​ច្រើន​ជាងគេ​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ តាម​រយៈ​គេហទំព័រ​វី​គី​ភី​ឌា ៖
១-​ចិន នាំ​ចេញ​មាស​៤៥០​តោន ។
២-​អូស្ត្រាលី នាំ​ចេញ​មាស​២៧០​តោន ។
៣-​រុ​ស្ស៊ី នាំ​ចេញ​មាស​២៤៥​តោន ។
៤-​សហរដ្ឋអាមេរិក នាំ​ចេញ​មាស​២១១​តោន ។
៥-​កា​ណា​ដា នាំ​ចេញ​មាស​១៦០​តោន ។
៦-​ប៉េ​រូ នាំ​ចេញ​មាស​១៥០​តោន ។
៧-​អាហ្វ្រិក​ខាងត្បូង នាំ​ចេញ​មាស​១៥០ តោន​។
៨-​អ៊ូ​ស​បេ​គី​ស្ថាន នាំ​ចេញ​មាស​១០២​តោន​។
៩-​ម៉ិ​ក​ស៊ិ​ក នាំ​ចេញ​មាស​៩២​តោន ។
១០-​ហ្គា​ណា នាំ​ចេញ​មាស​៩០​តោន ។
១១-​ប្រេ​ស៊ី​ល នាំ​ចេញ​មាស​៧០​តោន ។
១២-​ឥណ្ឌូ​ណេ​ស៊ី នាំ​ចេញ​មាស​៦៥​តោន ។
១៣-​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ នាំ​ចេញ​មាស ៦០​តោន ។
១៤-​ស៊ី​លី នាំ​ចេញ​មាស​៥០​តោន ៕