រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានទម្ងន់យ៉ាងណាធៀបជាមួយប្រាក់ ប្រទេសសំខាន់ៗទាំងនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ខែធ្នូ ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៣៨ រៀល និង ១អឺរ៉ូ ទិញចូល ៤៩៣០ រៀល លក់ចេញ ៤៩៧៩ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ៣០៦៤ រៀល លក់ចេញ ៣០៩៥ រៀល ។
ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦១៧ រៀល លក់ចេញ ៦២៤ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៩០៥ រៀល លក់ចេញ ៣៩៤៤ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៧ រៀល លក់ចេញ ៣៧១ រៀល ។
ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ៣០៣៤ រៀល លក់ចេញ ៣០៦៤ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៥ រៀល លក់ចេញ ១៣៦ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៦ រៀល ៕
ចែករំលែកព័តមាននេះ