ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ដាច់​ភ្លើង​១​នាទី​អគ្គិសនី​ខាត​លុយ​ប៉ុន្មាន?» វា​គឺជា​បទ​ចម្រៀង​ប្រចាំ​ត្រកូល​របស់​អគ្គិសនី​ខេត្តសៀមរាប​

8 ឆ្នាំ មុន

អា​យ៉ៃ​ឆ្លើយឆ្លង​រវាង​អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ក្រុង​សៀមរាប ជាមួយ​អង្គភាព​អគ្គិសនី​ខេត្តសៀមរាប បាន​បង្ហាញ​ចេញ​យ៉ាង​ច្របូកច្របល់ ដូច​ដំរី​ដើរ​ជាន់​មីនតោន​អ៊ី​ចឹ​ង វា​ឮ​សូរ​លាន់​រំពង ​ក្តុងក្តាំង ​យ៉ាង​ស្រ​គៀ​ត្រចៀក ។ ឥឡូវនេះ អ្នក​ប្រើប្រាស់​ថា

អា​យ៉ៃ​ឆ្លើយឆ្លង​រវាង​អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ក្រុង​សៀមរាប ជាមួយ​អង្គភាព​អគ្គិសនី​ខេត្តសៀមរាប បាន​បង្ហាញ​ចេញ​យ៉ាង​ច្របូកច្របល់ ដូច​ដំរី​ដើរ​ជាន់​មីនតោន​អ៊ី​ចឹ​ង វា​ឮ​សូរ​លាន់​រំពង ​ក្តុងក្តាំង ​យ៉ាង​ស្រ​គៀ​ត្រចៀក ។ ឥឡូវនេះ អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ក្រុង​សៀមរាប មិន​ត្រឹមតែ​រអ៊ូ​ទេ គឺ​ស្រែក​តែ​ម្តងថា អង្គភាព​អគ្គិសនី​ខេត្តសៀមរាប ផ្លុំ​ផេះ​មិន​ហុយ​ទេ ១​ថ្ងៃ​ៗ​ដាច់​ភ្លើង​រាប់​ភ្លេច ។

ចំណែកឯ​អង្គភាព​អគ្គិសនី​ខេត្តសៀមរាប​វិញ ស្រែក​តប​វិញ​ថា មាន​ដឹង​ទេ? ដាច់​ភ្លើង​១​នាទី គេ​ខាត​ចំណូល​ប៉ុន្មាន? តើ​អ្នក​ណា​គេ​ចង់​ឲ្យ​ដាច់នោះ? សូម​បញ្ជាក់​ថា កំណាព្យ​ជីវិត​ដែល​ចែង​ថា ដាច់​ភ្លើង​១​នាទី​អគ្គិសនី​ខាត​លុយ​មិន​តិច​ម៉ឺន​ទេ វា​គឺជា​បទ​ចម្រៀង ​ប្រចាំ​ត្រកូល​របស់​អគ្គិសនី​ខេត្តសៀមរាប​ទៅ​ហើយ ។

ជាមួយនឹង​បទ​អា​យ៉ៃ​ឆ្លើយឆ្លង​នេះ ត្រូវ​បាន​ផ្ទុះ​ឡើង ​គេ​សង្កេត​ឃើញ​ក្រុម​ជាង​អ្នក​ជួល​ជុល​គ្រឿង​សម្ភារ​បរិក្ខារ​អគ្គិសនី​រកស៊ី​បាន​កាក់កប​មែនទែន ។ អតិថិជន​អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី ​នៅ​ក្នុង​ក្រុង​សៀមរាប​ភាគច្រើន​ បាន​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ ដោយសារ​តែ​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ត្រូវ​បាន​ហុយផ្សែង​ជា​បន្តបន្ទាប់ នេះ​មិន​រាប់​បញ្ចូល​អំពី​អំ​ពូ​ល​ភ្លើង​ផង​ទេ ។

ក្រុមហ៊ុន​ផលិត​អំ​ពូ​ល​ភ្លើង​ណា​ដែល​អួត​ថា​ ផលិតផល​របស់​ខ្លួន​ធានា​គុណភាព ប្រើប្រាស់​បាន​យូរ​នោះ ទាន់​មានឱកាស​ល្អ សូម​មេត្តា​អញ្ជើញ​មក​វិនិយោគ​លក់​អំ​ពូ​ល​ភ្លើង​នៅ​ក្រុង​សៀមរាប​ផង​ចុះ ធានា​ថា ​រកស៊ី​កាក់កប​ដូច​ក្រុម​ជាង​ជួសជុល​សម្ភារ​បរិក្ខា​អគ្គិសនី​អ៊ី​ចឹ​ង ។

បងប្អូន​អើយ ! បើ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ សូម​មេត្តា​អនុមោទនា​ ទទួលយក​ផង អ្នក​ផ្តល់​ព័ត៌មាន​ឥត​មាន​គិត​ទឹកតែ​ទេ គឺ​សុំ​យក​តែ​បុណ្យ​ប៉ុណ្ណោះ​ ។ ហើយ​សូម​ឲ្យ​អា​និ​សង្ឃ​កើត​ចេញពី​ព័ត៌មាន​នេះ​ បាន​ក្លាយជា​ផល​វិជ្ជមាន ជួយ​ទ្រទ្រង់​ថែរក្សា អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ខេត្តសៀមរាប ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន ​ចូល​ហោ​ប៉ាវ​ ឱ្យ​បាន​ច្រើន​កុំបី​ឃ្លៀងឃ្លាត​ឡើយ….!!!