ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​មិន​ខ្មេះ !!

8 ឆ្នាំ មុន

រំឭក​ឡើង​វិញ​ ខ្លះ​ៗ​ទៅ​ចុះ ពី​អតីតកាល ​ព្រោះ​ខ្ញុំ​ក៏​បាន​ឆ្លងកាត់​ពី​អតីតកាល ​ដ៏​គម្រក់​ទាំងនោះ​ដែរ ។ ខ្ញុំ​រស់​ក៏​ដោយសារ​តែ​ចេះ​សម្រប​ទៅ​តាម​ព្រឹត្តិការណ៍​ដ៏​គម្រក់​ទាំង​អស់នោះ ។ និយាយ​បន្តិច​ទៅ​ចុះ​កុំឱ្យ​តឹងទ្រូង​ពេក​…

រំឭក​ឡើង​វិញ​ ខ្លះ​ៗ​ទៅ​ចុះ ពី​អតីតកាល ​ព្រោះ​ខ្ញុំ​ក៏​បាន​ឆ្លងកាត់​ពី​អតីតកាល ​ដ៏​គម្រក់​ទាំងនោះ​ដែរ ។ ខ្ញុំ​រស់​ក៏​ដោយសារ​តែ​ចេះ​សម្រប​ទៅ​តាម​ព្រឹត្តិការណ៍​ដ៏​គម្រក់​ទាំង​អស់នោះ ។ និយាយ​បន្តិច​ទៅ​ចុះ​កុំឱ្យ​តឹងទ្រូង​ពេក​…

សម័យ​សង្គមរាស្ត្រនិយម​មក​ពី​មាន​ចំណុចខ្សោយ​ច្រើន​ពេក ទើប​លន់ ន​ល់ មក​ពី​មិន​ខ្មេះ !!
ធ្វើ​រដ្ឋប្រហារ​បាន​ដោយ​ជោគជ័យ​… ​អត់​មាន​បក្ស​ណា​រើបំរះ​បាន​ទេ !

សម័យ លន់ ន​ល់ មក​ពី​ចោលម្សៀត​ពេក ទើប​ចាញ់​ខ្មែរក្រហម​… ​កាល​ណោះ​ទោះបី​អា​មេ​រិ​ក​ខំ​ប្រយុទ្ធ​យ៉ាងណា​ក៏​ដោយ​…​ ចាញ់​ខ្មែរក្រហម រត់ឡើង​យន្តហោះ​វិះ​មិន​ទាន់ ។​ល​។

សម័យ​ខ្មែរក្រហម​កាន់​អំណាច មក​ពី​គ្រប់​គ្នា​អន់​ពេក​…​ ដែល​ខ្លះ​រត់ចោលស្រុក​…​ អ្នក​នៅ​ក្នុងស្រុក​សុទ្ធតែ​ចោលម្សៀត​ដូច​គ្នា បានជា​ ប៉ុ​ល ពត សម្លាប់​ចោល​គ្មាន​ប្រណី​…​ សម្ងំ​ឱ្យ​ខ្មែរក្រហម​សម្លាប់​តាម​ចិត្ត ។​ល​។

សម័យ​ថ្មី​នេះ​មាន​អ្នកដឹកនាំ​ប្រទេស​ដោយ​ប្រជាធិបតេយ្យ​រួច​ទៅ​ហើយ​…​ ទុក​ឱ្យ​ដឹកនាំ​គ្រប់​៥​ឆ្នាំទៅ ! បើ​មិនកើត​ទេ​… ​បោះ​ឆ្នោត​ទម្លាក់​ចោល​ទៅ​…​ មាន​អ្នក​ណា​ទៅ​ឈឺក្បាល​អី !

អ្នកនយោបាយ​ទាំងឡាយ​… ​បើ​ខ្លួន​ពូកែ​… ​បើ​ខ្លួន​ខ្លាំង​… ​មិនមែន​ចាញ់​ទេ !! បើ​ខ្លួន​មិន​ខ្មេះ​ទេ​…​ សុំ​នៅ​ឱ្យ​ស្ងៀម ចាំ​ស្តាប់​មេ​ស៊ីសង​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង ​ក៏​មិនយឺត​ដែរ​…

យើង​ជា​ប្រជាជន​ធម្មតា​…​ ស្អប់​ណាស់ អា​អ្នក​ចាញ់ហើយ​នៅ​មិន​ព្រម​ចាញ់ !! វា​មក​ពី​មិន​ខ្មេះ !!!
ធម្មតា​ទេ​ប្រជាជន​…​ អ្នក​ណា​ឈ្នះ យើង​នៅ​តែ​ជា​ប្រជាជន​…​ អ្នក​ណា​ចាញ់​ក៏​យើង​នៅ​តែ​ជា​ប្រជាជន ។

ប៉ុន្តែ​ស្អប់ខ្ពើម​ណាស់ អ្នក​ចាញ់ហើយ​នៅ​តែ​អួត​ខ្លួនឯង​… ​នៅ​តែ​លើក​ខ្លួនឯង​… ​នៅ​តែ​បំពុលសង្គម​…​ ដែល​អ្នក​ឈ្នះ​មិន​គួរ​អន់​…​ មិន​គួរ​ទុក​ឱ្យ​គេ​បំពុលសង្គម​បែប​នេះ​ឡើយ ៕