ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​សស្រាក់សស្រាំ ម្នីម្នា បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ អំពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​ជំងឺឆ្លង​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច និង​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ រស់នៅ​តាម​ភូមិ និង​ទីប្រជុំជន ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ក្នុង ក្រុងប៉ៃលិន មានការ​យល់​ដឹង កាន់តែ​ច្បាស់ អំពី​របៀប​ថែរក្សា​សុខភាព កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ ទើប​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ទទួល​បានការ​ណែនាំ​ពី​សំណាក់​លោក ជំទាវ បណ្ឌិត បាន ស្រី​មុំ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ក៏​ដូច​ជា​ទូ​ទាំង​ខេត្ត​។

ប្រភព​បន្ត​ទៀត​ថា ដរាបណា​ជំងឺ​កូ​វី​-១៩ នេះ នៅ​មិន​ទាន់​ផុតរលត់​ពី​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន ខិតខំ​ប្រឹងប្រែង ចុះ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា មានការ​យល់​ដឹង​កាន់តែ​ច្បាស់ ដោយ​ត្រូវ​លាងដៃ​ជាង​មួយ​នឹង​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ហើយ​ត្រូវ​ពាក់​ម៉ាស​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ជាដើម ។ លើស​ពី​នេះ ក្រុមការងារ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ក្នុង​ទីប្រជុំជន ក៏​ដូច​ជា​តំបន់​ដាច់​ស្រយាល ដើម្បី​ចៀសវាង​ការ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើកបរ​ម៉ូតូ ឬ​រថយន្ត បណ្តាល​ឱ្យ​រង​របួស ឬ​បាត់បង់​អាយុជីវិត​ជាយ​ថ​ហេតុ​ផង​ដែរ ៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ