ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! តួឯក​ល្ខោនបាសាក់​ក្នុង​រឿង​ព្រះ​ល​ក្សិណ​វង្ស​ កំពុង​សង្គ្រោះ​បន្ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ និង​ជា​អ្នក​និយម​ចូល​ចិត្ត​ល្ខោន​បាសាក់​​ប្រាកដជា​នៅ​ចាំ​ច្បាស់​តួ​សម្តែង​ចៅ​ព្រាម​កេសរ នៅ​ក្នុង​រឿង​ព្រះ​ល​ក្សិណ​វង្ស ដ៏​ល្បី​ឈ្មោះ​មួយ​ដួង​ជាក់​ជា​មិន​ខាន ។ តែ​យ៉ាងណាមិញ ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​របស់​តួអង្គ​ល្ខោន​បាសាក់​រូប​នេះ ហាក់​មិនសូវ​ល្អ​ប្រសើរ​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ និង​ជា​អ្នក​និយម​ចូល​ចិត្ត​ល្ខោន​បាសាក់​​ប្រាកដជា​នៅ​ចាំ​ច្បាស់​តួ​សម្តែង​ចៅ​ព្រាម​កេសរ នៅ​ក្នុង​រឿង​ព្រះ​ល​ក្សិណ​វង្ស ដ៏​ល្បី​ឈ្មោះ​មួយ​ដួង​ជាក់​ជា​មិន​ខាន ។ តែ​យ៉ាងណាមិញ ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​របស់​តួអង្គ​ល្ខោន​បាសាក់​រូប​នេះ ហាក់​មិនសូវ​ល្អ​ប្រសើរ​នោះ​ឡើយ ដោយសារ​តែ​គាត់​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​កំពុង​តែ​ត្រូវការ​វះកាត់​សង្គ្រោះ​បន្ទាន់​ផង​ដែរ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​របស់​អ្នកសិល្បៈ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា តួ​សម្តែង​ចៅ​ព្រាម​កេសរ នៅ​ក្នុង​រឿង​ព្រះ​ល​ក្សិណ​វង្ស ពេល​នេះ​កំពុង​ត្រៀមខ្លួន​ចូល​បន្ទប់វះកាត់​នៅ​ក្នុង​អគារ​រោគ​ស្ត្រី បន្ទប់​លេខ​៦ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ។

បើ​តាម​ការ​បញ្ជាក់​របស់​កូនស្រី​តួឯកល្ខោន​បាក់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ម្តាយ​របស់​ខ្លួន​គឺជា​តួ​ឯក​ល្ខោន​បាក់​នៅ​ក្នុង​រឿង ព្រះ​ល័​ក្ខ​ជិនវង្ស ដោយ​ដើរតួ​ជា​នាង​ព្រាម​កេសរ ។ ឈ្មោះ​ពិត​របស់​ម្តាយ​គឺ​​ឈ្មោះ រៀម សា​ម៉ុ​ន មាន​អាយុ​៥៥​ឆ្នាំ សព្វ​ថ្ងៃនេះ​មិន​ទាន់​មានផ្ទះ​សំបែង​ពិតប្រាកដ​នោះ​ទេ គឺ​ជួល​គេ​ស្នាក់​គេ ។

អ្វី​ដែល​សំខាន់ ពេល​នេះ​ម្តាយ​របស់​ខ្លួន​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ និង​ដុះ​សាច់​គីស​ក្នុង​ស្បូន ដែល​ត្រូវ​​ទាមទារ​ធ្វើការ​វះកាត់​ជា​បន្ទាន់ ។ ស្ត្រី​ជា​កូន​បាន​ធ្វើការ​អំពាវនាវ​ពី​សំណាក់​សប្បុរសជន​ទាំង​អស់​ដែល​ស្គាល់​ម្តាយ​របស់​ខ្លួន សូម​មេត្តា​ជួយ​ដល់​គ្រួសារ​របស់​នាង​ផង ព្រោះ​ពេល​នេះ​ម្តាយ​កំពុង​​ត្រូវការ​ថវិកា និង​ឈាម​ជា​បន្ទាន់ ដើម្បី​វះកាត់​នៅ​អគារ​រោគ​ស្ត្រី បន្ទប់​លេខ​៦ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ