ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​យ៉ាងណា​ដែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រ ទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រ ទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៣៨ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៥១ រៀល លក់​ចេញ ៥០០១ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៧៥ រៀល លក់​ចេញ ៣១០៦ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦១៨ រៀល លក់​ចេញ ៦២៤ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩១៤ រៀល លក់​ចេញ ៣៩៥៣ រៀល និង ១០០​យុន​កូរ៉េ ទិញ​ចូល ៣៦៩ រៀល លក់​ចេញ ៣៧២ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៤៥ រៀល លក់​ចេញ ៣០៧៦ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ