ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​រ៉ូ​បូ​​​វិល​មក​ដល់​ផែនដី​វិញ​ នាំ​​យក​ដី​ពី​​ភព​ព្រះ​ចន្ទ​មក​ជាមួយដែរ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បាន​នាំ​ដោយ​គ្មាន​បញ្ហា​នូវ​បណ្ដា​គំរូ​ដី​ភព​ព្រះ​ចន្ទ ដែល​ជា​បេសកកម្ម​ប្រភេទ​នេះ​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៤០​ឆ្នាំ​មក​ហើយ ។ យាន​រូ​៉​បូ​អវកាស​ចិន​ឈ្មោះ CHANG’E 5…

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បាន​នាំ​ដោយ​គ្មាន​បញ្ហា​នូវ​បណ្ដា​គំរូ​ដី​ភព​ព្រះ​ចន្ទ ដែល​ជា​បេសកកម្ម​ប្រភេទ​នេះ​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៤០​ឆ្នាំ​មក​ហើយ ។

យាន​រូ​៉​បូ​អវកាស​ចិន​ឈ្មោះ CHANG’E 5 ដែល​ហោះ​វិល​ត្រឡប់​មក​ពី​ភព​ព្រះ​ចន្ទ​វិញ បាន​ចុះ​ដោយ​ជោគជ័យ​នា​ពេល​យប់​ក្នុង​តំបន់​ម៉ុង​ហ្គោ​លី​ក្នុង​ភាគ​ខាងជើង​ចិន ។ នេះ​ជា​ការ​អះអាង
ក្នុង​​សេចក្ដី​ប្រកាស​មួយ​របស់​ទីភ្នាក់ងារ​អវកាស​ចិន CNSA ។ បណ្ដា​គំរូ​ដី​ភព​ព្រះ​ចន្ទ​ក្រោយ​ការ
វិភាគ​នឹង​អាច​ឲ្យ​គេ​យល់​កាន់់តែ​ប្រសើរ​នូវ​ប្រវត្តិ​ភព​ព្រះ​ចន្ទ ។ បេសកកម្ម​នោះ​ក៏​អាច​ជា​ពន្លឺ​សម្រាប់​ការ​បង្កើត​បច្ចេកវិទ្យា​ចាំបាច់​នានា ក្នុង​ការ​បញ្ជូន​អវកាសយានិក​ចិន​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ជា​ទិស​ដៅ​របស់​ក្រុង​ប៉េ​កាំ​ង រហូត​ដល់​ឆ្នាំ​២០៣០ ។

ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ចេញផ្សាយ​បណ្ដា​រូបភាព​របស់​យាន​នោះ​ដែល​ចុះ​ពីលើ​មេឃ​នា​ពេល​យប់​ជាមួយ​ជំនួយ​របស់​ឆ័​ត្រ​យោង​មួយ​មុន​ពេល​ប៉ះ​ដី​ដែល​ក្រាល​ដោយ​ព្រិល ។ បន្ទាប់​មក​បណ្ដា​រថយន្ត​កាំ​មី​ញ៉ុ​ង និង​បណ្ដា​អ្នក​វិទ្យា​សាស្ត្រ​បាន​មក​ដល់​យាន​នោះ ហើយ​ដោត​ទង់​ជាតិចិន​ក្បែរ​យាន ។

ជាមួយ​ប្រតិបត្តិការ​នេះ ប្រ​ទេស​ចិន​ក្លាយជា​ប្រទេស​ទី​៣​លើ​ពិភពលោក​ដែល​នាំ​គំរូ​ដី​ភព​ព្រះ​ចន្ទ​មក​កាន់​ផែនដី​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អតីត​សហភាព​សូ​វៀត កាលពី​ទស​វត្ស​ឆ្នាំ​១៩៦០
និង​១៩៧០ ។​

ប្រធានាធិបតី​ចិន​លោក​ស៊ីជិ​ន​ពីង​បាន​បញ្ជូន​សារ​អបអរសាទរ​ដ៏​កក់ក្ដៅ​បំផុត ចំពោះ​បណ្ដា​ក្រុម​ដែល​ទទួល​បន្ទុក​បំពេញបេសកកម្ម​នោះ ។ លោក​ថ្លែង​ថា​ការ​ស្រាវជ្រាវ​ដ៏​ត្រចះត្រចង់​របស់​​លោក​​អ្នក​នឹង​ស្ថិត​ជាប់​ជា​និច្ច​ក្នុង​ដួងចិត្ត​របស់​មាតុភូមិ​និង​ប្រជាជន​យើង ។

នេះ​ជា​ការ​ប៉ុនប៉ង​លើក​ដំបូង​នាំ​យក​គំរូ​ដី​ភព​ព្រះ​ចន្ទ​ចាប់តាំងពី​បេសកកម្ម​របស់​សូ​វៀត LUNA 24 ដែល​បំពេញ​ដោយ​ជោគជ័យ​កាលពី​ឆ្នាំ​១៩៧៦​មក ។ សហរដ្ឋអាមេរិក​ក៏​បាន​នាំ​យក​គំរូ​ដី​ភព​ព្រះ​ចន្ទ​បាន​មក​ដែរ ក្នុង​បេសកកម្ម​មាន​មនុស្ស​ទៅ​របស់​យាន APOLLO 17 កាលពី​ឆ្នាំ១៩៧២ តែ​គំរូ​ដី​ភព​ព្រះ​ចន្ទ​នោះ​ត្រូវ​បាន​នាំ​មក​ដោយ​អវកាសយានិក​ដែល​មិន​ចាំបាច់​មានការ​ចាត់ចែង​ពី​ចម្ងាយ​ទៅ ។

រ៉ូ​បូ​អវកាស​ចិន​នោះ​ជា​បច្ចេកវិទ្យា ដែល​អាច​ឲ្យ​ចិន​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​លើ​បច្ចេកវិទ្យា​របស់​ខ្លួន ។ បេសកកម្ម​បែប​នោះ​ពិតជា​លំបាក​ស្មុ​គ្រ​ស្មាញ និង​ប្រាកដ​ណាស់​លំបាក​ខ្លាំង​ទៀត​ផង​ដែល​បាន​ធ្វើ​នា​ពេល​នេះ​ក៏​ទោះ​សម្រាប់​អា​មេ​រិ​ក​រុ​ស្ស៊ី​ និង​មហាអំណាច​ដទៃ​ៗ​ទៀត ។

យាន​រ៉ូ​បូ​ចិន​នោះ​បាន​ចុះ​លើ​ភព​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ក្នុង​តំបន់​ភ្នំ​ដែល​នៅ​មិន​ទាន់​មានការ​ស្រាវជ្រាវ ។ បេសកកម្ម​របស់​យាន​នោះ​ដែល​បង្ហោះ​ចេញពី​ផែនដី​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា គឺ​ប្រមូល​ដី​ភព​ព្រះ​ចន្ទ​ប្រមាណ​ជា​២​គីឡូក្រាម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ