ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករអូសរទេះ​ម្នាក់​ត្រូវរទេះកិនកៀបបាក់​ជើង​ម្ខាង

8 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​អូស​រទេះ​ម្នាក់​បាន​រង​របួសបាក់​ជើង​ម្ខាងយ៉ាងធ្ងន់ធ្ងរ បន្ទាប់​ត្រូវ​រទេះ​ដែល​កំពុង​តែ​​អូស​នោះ​បាន​ផ្អៀង​មក​កិន​លើ​ជើង ខណៈ​ដឹក​ទំនិញ​ច្រើន​ពេក ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​​៤០​នាទី​ថ្ងៃ​ទី​២៧ មិថុនា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ក្រោម​ប្រាសាទ​កំពូល​៣​ក្នុង​ទឹកដី​ថៃ​ច្រក​ខ្ល​ង​លឹ​ក ឈម​និង​ច្រក

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​អូស​រទេះ​ម្នាក់​បាន​រង​របួសបាក់​ជើង​ម្ខាងយ៉ាងធ្ងន់ធ្ងរ បន្ទាប់​ត្រូវ​រទេះ​ដែល​កំពុង​តែ​​អូស​នោះ​បាន​ផ្អៀង​មក​កិន​លើ​ជើង ខណៈ​ដឹក​ទំនិញ​ច្រើន​ពេក ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​​៤០​នាទី​ថ្ងៃ​ទី​២៧ មិថុនា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ក្រោម​ប្រាសាទ​កំពូល​៣​ក្នុង​ទឹកដី​ថៃ​ច្រក​ខ្ល​ង​លឹ​ក ឈម​និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ណា​ក់ រៀម អាយុ​ជាង​២០​ឆ្នាំ ជា​កម្មករ​អូស​រទេះ រង​របួស​ជើង​ធ្ងន់ ។ បន្ទាប់​ពី​កើតហេតុ ជន​​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អារញ្ញ ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។