ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​មាន​កណ្តាប់ដៃ​ខ្លាំង​ជាង​លុយ​ជប៉ុន និង កូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន និង ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៧​ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន និង ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៧​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១០០​យ៉េន ជប៉ុន ទិញ​ចូល​ត្រឹមតែ ៣៩០៥ រៀល លក់​ចេញ ៣៩៤៤ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល រហូត​ដល់ ៣៨៩៨ រៀល និង​លក់​ចេញ​ដល់​ទៅ ៣៩៣៧ រៀល​ឯណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១០០​វុន​កូរ៉េ ទិញ​ចូល ត្រឹមតែ ៣៦៩ រៀល លក់​ចេញ ៣៧៣ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣៧១ រៀល និង​លក់​ចេញ​ដល់​ទៅ ៣៧៥ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩២៧ រៀល លក់​ចេញ ៤៩៧៦ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៥៩ រៀល លក់​ចេញ ៣០៨៩ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦១៨ រៀល លក់​ចេញ ៦២៥ រៀល ហើយ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល ៣០៤០ រៀល លក់​ចេញ ៣០៧០ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ