ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងបៀឈ្នះដកខ្លួន ពេលលេងចាញ់ដកកាំភ្លើង

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​បានត្រូវ​​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅចាប់​ខ្លួន​តាម​បណ្តឹង​របស់​បុរស​ម្នាក់​​ទៀត​ដែល​​ចោទ​ប្រកាន់​ថា បុរស​នោះ​បាន​​ដក​កាំ​ភ្លើង​ភ្ជង់​គំរាម​បា.ញ់​សំលាប់​ក្នុង​ទំនាស់​ពាក្យ​សំដី​ពេល​លេង​បៀ​ជាមួយ​គ្នា​។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ផ្ទះ​ជួល​​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ​។ ​បុរស​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នោះ​ឈ្មោះ​ព្រាប​ សម្បត្តិ​ អាយុ​៤៤​ឆ្នាំ

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​បានត្រូវ​​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅចាប់​ខ្លួន​តាម​បណ្តឹង​របស់​បុរស​ម្នាក់​​ទៀត​ដែល​​ចោទ​ប្រកាន់​ថា បុរស​នោះ​បាន​​ដក​កាំ​ភ្លើង​ភ្ជង់​គំរាម​បាញ់​សំលាប់​ក្នុង​ទំនាស់​ពាក្យ​សំដី​ពេល​លេង​បៀ​ជាមួយ​គ្នា​។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ផ្ទះ​ជួល​​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ​។ ​បុរស​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នោះ​ឈ្មោះ​ព្រាប​ សម្បត្តិ​ អាយុ​៤៤​ឆ្នាំ ជា​យោធា ស្នាក់​នៅ​ផ្ទះ​ជួល​ខាង​លើ ​ប្រើ​ប្រាស់​អាវុធ​ខ្លី​ម៉ាក​ប៉េ​អាកុល​មាន​គ្រាប់​ចំនួន​៧​គ្រាប់​ ហើយ​កាំ​ភ្លើង​នេះ​ត្រូវ​ប៉ូលិស​ដក​ហូត​​។ ចំណែកបុរស​​ដែល​ចោទ​ប្រកាន់​ថា ជន​នោះ​ដក​កាំ​ភ្លើង​ខ្លី​ភ្ជង់​គំរាម​បាញ់​សំលាប់​នោះ​ឈ្មោះ​សុខ រ៉ា អាយុ​៣២​ឆ្នាំ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​កូមិន​ខ្មែរ​ ស្នាក់​នៅ​ផ្ទះ​ជួល​ខាង​លើ​នោះ​ដែរ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ​ បុរស​ទាំង​ពីរ​នោះ​រួម​ជាមួយ​មិត្តិ​ភក្តិ​២​នាក់​ទៀត​ នាំ​គ្នា​លេង​បៀ​កំសាន្ត​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​។ ពេល​នោះ​បុរស​ដែល​ជា​អ្នក​កាន់​កាំ​ភ្លើង​លេង​​ចាញ់​ តែ​មិន​ព្រម​ឱ្យ​លុយ​ទៅ​បុរស​ដែល​លេង​ឈ្នះ​​​ ​ក៏ទាស់​ពាក្យ​សំដី​គ្នា​១​ប្រាវ​ ដោយ​បុរសដែល​លេង​ឈ្នះ​ស្តី​ឱ្យ​បុរស​នោះ​ថា ថ្ងៃ​ក្រោយ​បើ​អត់​លុយ​កុំ​មក​លេង​ធ្វើ​ឱ្យ​បុរស​ដែល​មាន​កាំ​ភ្លើង​ខឹង​ច្រឡោត​ ក៏​​ដក​កាំ​ភ្លើង​ខ្លី​ម៉ាក​ប៉េ​អាកុល​ពី​ចង្កេះ​ភ្ជង់ និង​គំរាម​បាញ់​សំលាប់ ។ ប៉ុន្តែ​ខណៈ​នោះ​ស្ត្រី​ឈ្មោះ​ងួន ផល្លា​ អាយុ​៣០​ឆ្នាំ​ ជា​ប្រពន្ធ​បុរស​ដែល​លេង​ឈ្នះ​​រត់​ទៅ​ឈរ​ចំក​ណ្តាល​ និង​កៀស​កាំ​ភ្លើង​ចេញ​ ព្រោះខ្លាច​បុរស​ដែល​មាន​កាំ​ភ្លើង​បាញ់​សំលាប់​ប្តី​ទើបជននេះ​លែង​ភ្ជង់​ និង​បំរុង​រត់​គេច​ខ្លួន​ តែ​ត្រូវ​ប្រពន្ធ​បុរស​ដែល​លេង​ឈ្នះ​​ប្តឹង​ប៉ូលិស​ឱ្យ​ឃាត់​ខ្លួន​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ពួក​គេ​បាន​នាំ​គ្នា​លេង​បៀ​ជុំ​គ្នា​ម្ត​ង​​ហើយ ដោយ​​បុរសដែល​មាន​​កាំ​ភ្លើង​នោះ​ជា​អ្នក​ឈ្នះ ហើយ​ក៏​ឈប់​លេង​ទៅ លុះនៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​បុរស​នោះ​បាន​មក​បបួល​គេ​លេង​ដល់​ផ្ទះ តែ​​ពេល​លេង​ចាញ់​អត់​ព្រម​ឱ្យ​លុយ​គេ​​ទើប​ក្លាយ​ជា​ទំនាស់​បែប​នេះ​។​ ក្រោយ​ពេល​កើត​ហេតុ​ បុរស​នោះ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ឃាត់​ខ្លួន​នាំ​ទៅ​សាក​សួរ​ហើយបាន​បដិ​សេធ​ថា ខ្លួន​​អត់​បាន​ភ្ជង់​​ទេ គឺ​គេ​ចេះ​តែ​ចោទ​ប្រកាន់​ខ្លួន​ផ្តេស​ផ្តាស​ប៉ុណ្ណោះ​។ ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឱ្យ​ដឹង​ថា ពេល​នេះ​ភាគី​ទាំង​ពីរ​អត់សំរុះ​សំរួល​គ្នា​ទេ ដូច្នេះប៉ូលិស​គ្មាន​ជំរើស​អ្វី​ក្រៅ​ពី​ទទួល​ពាក្យ​បណ្តឹង​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្ម​ទណ្ឌ​ប៉ូលិស​ខណ្ឌ​ដង្កោ​ ហើយ​បើ​នៅ​តែ​គ្មាន​ការ​សំរប​សំរួល​ទៀត​នឹង​បញ្ជូន​សំណុំ​រឿង​ទៅសាលា​ដំបូង​តែ​ម្តង ៕