ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យចាស់​ពោល​ថា «​កោ​ក​ៗ សឹក​តែ​មាត់ត្រដោក ​ទៅ​ឆ្អែត​ឯ​ពោះ​ក្របី​»

8 ឆ្នាំ មុន

ព្រៃឈើ​ដែល​ជា​សម្បត្តិ​ធម្មជាតិ សម្បត្តិ​មហាសាល​ទាំង​ទ្បា​យ​នៅ​ស្រុក​យើង ប្រសិនបើ​អាជ្ញាធរ​ខេត្ត​នីមួយ​ៗ​មានមារយាទ​គ្រប់គ្រង​បាន​ល្អ មិនមែន​ចេះ​តែ​រលាយ​ក្លាយជា​ឈើ​របស់​អស់លោក​ឧកញ៉ា​ប៉ុន្មាន​នាក់​នោះ​ទ្បើ​យ

ព្រៃឈើ​ដែល​ជា​សម្បត្តិ​ធម្មជាតិ សម្បត្តិ​មហាសាល​ទាំង​ទ្បា​យ​នៅ​ស្រុក​យើង ប្រសិនបើ​អាជ្ញាធរ​ខេត្ត​នីមួយ​ៗ ​មានមារយាទ​គ្រប់គ្រង​បាន​ល្អ មិនមែន​ចេះ​តែ​រលាយ​ក្លាយជា​ឈើ​របស់​អស់លោក​ឧកញ៉ា​ ប៉ុន្មាន​នាក់​នោះ​ទ្បើ​យ ។

បានជា​ពោល​ដូច្នោះ ពីព្រោះ​ការ​កាប់​ឈើ​ និង​ការ​អារច្រៀក​ដឹក​ជញ្ជូន​មាន​សកម្មភាព​គគ្រឹកគគ្រេង​ណាស់ យក​ទៅ​ចិញ្ចឹម​យួន​ គ្មាន​អ្វី​ធំ​ជាង​លោកតា​ប្រាក់​ ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​របស់​ពួក​គេ​ទេ ប្រៀប​ដូច​ការ​គ្រប់គ្រង​ទាំង​ទ្បា​យ​ច្រើន​ឆ្នាំ​កន្លង ​«​ម៉ា​ៗ​យក​តែ​ស៊ង​» ដូច្នោះ​ដែរ ។

រឿង​កាប់​ឈើ និង​ការ​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ស្រុក​យួន​នេះ បើ​និយាយ​ច្រើន​ខុស​កាន់តែ​ច្រើន ។ ឯ​ទីបំផុត​ដូច​ពាក្យចាស់​ពោល​ថា «​កោ​ក​ៗ សឹក​តែ​មាត់ ត្រដោក​ទៅ​ឆ្អែត​ឯ​ពោះ​ក្របី​» ទៅ​វិញ​ទេ សូមជ្រាប និង​សូមកុំ​ឆ្ងល់ !!