ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ថ្នាក់​ខេត្ត​ថា​ពិតជា​មានការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់២ប្រាកដ​មែន

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក ម៉​ម ឈឿ​ម ប្រធានមន្ទីរ​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត នា​ព្រឹកថ្ងៃ​ទី​២៤ មិថុនា បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត អ្នក​សារព័ត៌មាន និង​អ្នក​ថត​ទូរទស្សន៍មួយ​ក្រុម ចុះ​ត្រួតពិនិត្យ​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹកក្នុង​ឃុំ​ផ្សារ

ខេត្តកំពង់ឆ្នាំង ៖ លោក ម៉​ម ឈឿ​ម ប្រធានមន្ទីរ​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត នា​ព្រឹកថ្ងៃ​ទី​២៤ មិថុនា បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត អ្នក​សារព័ត៌មាន និង​អ្នក​ថត​ទូរទស្សន៍មួយ​ក្រុម ចុះ​ត្រួតពិនិត្យ​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹកក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ តាម​បញ្ជា​របស់​លោកអភិបាលខេត្ត បន្ទាប់​ពី​សារព័ត៌មាន​និង​ទូរទស្សន៍
បាន​ផ្សាយ​អំពី​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​យកធ្វើ​ជា​កម្មសិទ្ធិ​ក្រោម​លេស​ឈូស​ពង្រាបដី​ស្រែប្រាំង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

កិច្ច​ប្រតិបត្តិការ​តាម​បញ្ជា​របស់​លោក​អភិបាលខេត្ត​នេះ​ដែរ​ត្រូវ​បាន​គេ​មើលឃើញ​ថា បន្ទាប់​ពី​មាន​ជនខិលខូច​នាំ​គ្នា​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ផ្តិត​មេដៃ​ប្តឹង​បក​មក​អ្នកកាសែត​វិញ​ថា បាន​រារាំង​ប្រឆាំង​នឹង​បញ្ជា​លោក​អភិបាលខេត្ត​ដែល​ចុះហត្ថលេខា​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ពង្រាបដី​ស្រែប្រាំង​នោះ​ទៅ​វិញ ។ ទោះជា​យ៉ាងណា​ក្រោយ​ពី​បាន​ពិនិត្យ​នៅ​កន្លែង​ដែល​រង​ការ​ឈូស​ឆាយ​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក​ហើយ អ្នកនាំពាក្យ​សាលាខេត្ត​រូប​នេះ​ក៏​ដូច​ជា​មន្ត្រី​ជលផល​បាន​ទទួលស្គាល់​ថា ពិតជា​មានការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ប្រា​ដក​មែន ។

បន្ទាប់​ពី​ធ្វើ​ដំណើរ​ដោយ​គោ​យន្ត​កាត់​វាលស្រែ ចូល​ព្រៃ​រួច​មក ក្រុមការងារ​បាន​បន្តដំណើរ​ដោយ​ថ្មើរជើង​ទៅ​ដល់ទី​កន្លែង​ដែល​រង​ការ​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ ហើយ​ក៏​បាន​វែកញែក​រក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ខាង​អាជ្ញាធរ​មូលដ្ឋាន​មាន​មេ​ភូមិ​ក្បាលថ្នល់ មេ​ភូមិកំ​ព្រ​ង មេឃុំ​ផ្សារ ស្រុក​បរិបូណ៌ អះអាង​ថា គឺជា​ការ​ឈូស​ពង្រាប​ដីស្រែ​ចាស់​ដែល​ប្រជាពលរដ្ឋ​បោះបង់​ចោល​ខានធ្វើ​មួយ​ឆ្នាំ​កន្លង​ទៅ តែ​ក្រុម​អ្នកកាសែត​បាន​លើក​ហេតុផល​ថា មិនមែន​ដីស្រែ​ប្រាំង​ទេ​ជា​ដី​ព្រៃ​លិច​ទឹក មាន​គល់ឈើ​ប៉ុន​ៗ​ភ្លៅ​មនុស្ស​និង​ធំ​ជាង​នេះ ដែល​មុន​ដំបូង​គឺ​កាប់​រាន​ដុត​ឱ្យ​ឆេះ បន្ទាប់​មក​ឈូស​ពង្រាប ហើយ​គល់ឈើ​ទាំងនោះ​នៅ​ពេញ​ជា​ភស្តុ​តាង​ស្រាប់ ។ លើស​ពី​នេះ​ទៀត ក្រុម​អ្នកកាសែត នៅ​មាន​ហេតុផល​ថា បើ​ស្រែប្រាំង​ពិតមែន ចាំបាច់​អី​ជួល​ប៊ុល​ដូ​ហ្សែ​៊​រ​ឈូស​១​ម៉ោង​ថ្លៃ​ដល់​ទៅ​២៥​ម៉ឺន​រៀល គឺ​ភ្ជួរ​តែ​គោ​យន្ត​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ នេះ​ជួល​ប៊ុល​ដូ​ហ្សែ​៊​រ​ឈូស​គល់ឈើ​ព្រៃ​លិច​ទឹក​ទើបត្រូវ​ជាង ។

ក្រោយ​ពី​បាន​ចុះ​ត្រួតពិនិត្យ​ពេញ​មួយ​ព្រឹក​មក លោក ម៉​ម ឈឿ​ម ប្រធាន​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត បាន​បូក​សរុប​វាយតម្លៃ​ថា លោក​ទទួល​ស្គា​ស់​ថា ពិតជា​មាន​បទល្មើស​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​២​ក្នុង​ឃុំ​ផ្សារ​ស្រុក​បរិបូណ៌ ប្រាកដ​មែន ដែល​ខុស​ពី​ការ​ស្នើ​សុំ​ច្បាប់ និង​ការ​អនុញ្ញាត​ឱ្យ​ពង្រាប​តែ​ដីស្រែ​ចាស់​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​របស់​លោក​អភិបាលខេត្ត​។ ករណី​នេះ លោក​នឹង​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត និង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ឃុំ និង​ខាង​រដ្ឋបាល​ជលផល​ទប់ស្កាត់​បញ្ឈប់​ជា​បន្ទាន់​នូវ​បទល្មើស​ខាងលើ​នេះ តែ​លោក​មិន​ឃាត់​ការ​ឈូស​ឆាយ​ពង្រាប​ដីស្រែ​ចាស់​ៗ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

លោក តាត សី​ហាក់ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​លើក​ឡើង​ថា ដី​តំបន់​២ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អាស្រ័យ​ផល​ធ្វើស្រែ​ចម្ការ ប៉ុន្តែ​ការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​គឺជា​អំពើ​ខុសច្បាប់​ដែល​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប គឺ​មិន​អនុញ្ញាត​ឱ្យ​កើត​មាន​ទៀត​ឡើយ ។

លោក ប៊ិ​ន សុ​ផា​ន មេឃុំ​ផ្សារ លោក អែម រ៉ិ​ន មេ​ភូមិ​ក្បាលថ្នល់ និង​លោក​នួន សុ​ផា​ន់ មេ​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ បាន​ឯកភាព​តាម​ការ​លើក​ឡើង​របស់​លោក​ប្រធាន​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត និង​មន្ត្រី​ជំនាញ តែ​លោក​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ បាន​ឈូស​ពង្រាប​ដីស្រែ​បន្ត​ទៀត​តាម​ច្បាប់​ស្នើ​សុំ​ហើយ​ពួក​លោក​នឹង​ទប់ស្កាត់​មិន​ឱ្យ​មានការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ដូច​ខាងលើ​ទៀត​ឡើយ ។ ចំណែក​ក្រុម​អ្នក​សារព័ត៌​មានបាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​ប្តឹង​អ្នកកាសែត ចោទ​ថា រារាំង​និង​ប្រឆាំង​បញ្ជា​លោក​អភិបាលខេត្ត​ផង​ដែរ ៕