ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ តែ​ចាញ់​កម្លាំង​ដុល្លារ​អូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ តែ​ចាញ់​កម្លាំង ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៦​ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ តែ​ចាញ់​កម្លាំង ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៦​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​អឺ​រ៉ូ ទិញ​ចូល​ត្រឹមតែ ៤៩១០ រៀល លក់​ចេញ ៤៩៥៩ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៤៩១៤ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៤៩៦៣ រៀល​ឯណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​អូស្ត្រាលី​មាន​ប្រៀប​ជាង​ប្រាក់​រៀល​ខ្មែរ ដែល​ថ្ងៃនេះ ១​ដុល្លារ អូស្ត្រាលី ទិញ​ចូល​រហូត​ដល់​ទៅ ៣០៥២ រៀល លក់​ចេញ ៣០៨២ រៀល ដែល​កាលពី​ថ្ងៃ ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០៥០ រៀល និង​លក់​ចេញ​តែ ៣០៨០ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ឯ ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤០ រៀល​, ១​យន់​ចិន ទិញ​ចូល ៦១៨ រៀល លក់​ចេញ ៦២៤ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៩៨ រៀល លក់​ចេញ ៣៩៣៧ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៧១ រៀល លក់​ចេញ ៣៧៥ រៀល ។

ជាមួយ​គ្នា​នេះ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៣២ រៀល លក់​ចេញ ៣០៦២ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ