ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា នៃ​នឹង​បញ្ចប់​ការ​ជួសជុល​ជា​ស្ថាពរ​ពី​អ្នកជំនាញ​ខ្មែរ​នា​ចុងឆ្នាំ ២០២០

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​ នៅ​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០២០​នេះ ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្យូ (Tokyo)…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​ នៅ​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០២០​នេះ ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្យូ (Tokyo) ប្រទេស​ជប៉ុន ធ្វើការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទ​តា​នៃ​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​ ។

តាម​រយៈ​ការ​លើក​ឡើង​របស់​លោក លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យាបង្ការ​ និង​ជា​ប្រធាន​ការដ្ឋាន​ជួសជុល​បានឱ្យ​ដឹង​ថា «​ការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ តា​នៃ​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៩​មក​ម្លេះ ពេល​នេះ ឈាន​ទៅ​ដល់​ការ​គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ចុងឆ្នាំ​២០២០»​។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​ដើម​ឡើយ​បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ គឺ​រចនាសម្ព័ន្ធ​របស់​ទាំងមូល​របស់​ខ្លោងទ្វារ​តែ​ម្តង ដោយ​មូលហេតុ​ឬ​ស​និង​ដើមឈើ​ធ្វើ​ឲ្យ​គ្រឹះ​រំកិល​ចេញពី​ទីតាំង​ដើម​ បណ្តាល​ឲ្យ​ថ្ម​ជញ្ជាំង​ហែក​ចេញពី​គ្នា​នឹង​អាច​បាក់​រលំ​ ។ ឯ​ដំបូល​ថ្ម​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង​» ​។

រហូត​មក​ដល់​ពេល​នេះខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​ត្រូវ​បាន​ជួសជុល​ស្ទើ​តែ​រួចរាល់ និង​ថ្ម​ដំបូល​ត្រូវ​បាន​រៀបចំ​តម្លើង​ឡើង​វិញ​តាម​រូបរាង​ដើម​ទាំងស្រុង​ ៕

អត្ថបទសរសេរ ដោយ