ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​និស្សិតចិញ្ចឹមសត្វចៀម​បាន​ជោគ​ជ័យ​លើដី​ស្រុក​ព្រៃ​នប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖​ ក្រុម​យុវ​និស្សិត​ខេត្ត​បន្ទាយ​មាន​ជ័​យ បាន​និង​កំពុង​បើក​កសិដ្ឋាន​ចិញ្ចឹម​ចៀម​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ អូ​ត្រជាក់ចិត្ត ឃុំសំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​​ដំណើរការចិញ្ចឹម​ចៀមពូជ​យក​សាច់ចំនួន៦១៥, មេ​ពូជមេ​បណ្ដើរកូន…

ខេត្តព្រះសីហនុ ៖​ ក្រុម​យុវ​និស្សិត​ខេត្ត​បន្ទាយ​មាន​ជ័​យ បាន​និង​កំពុង​បើក​កសិដ្ឋាន​ចិញ្ចឹម​ចៀម​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ អូ​ត្រជាក់ចិត្ត ឃុំសំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​​ដំណើរការចិញ្ចឹម​ចៀមពូជ​យក​សាច់ចំនួន៦១៥, មេ​ពូជមេ​បណ្ដើរ
កូន ១៥០ក្បាល ​និង​កូន​តូចចំនួន២១៩ក្បាល ដែល​ទើបនឹង​ចាប់ផ្ដើម​ចិញ្ចឹម​បាន​ចំនួន៦ខែ ហើយ​លទ្ធផល​ទទួល​បាន​សរុបចៀមកើនឡើង​រហូត​ទៅ​ដល់​ជាង៩០០​ក្បាល​ឯណោះ​។

ប្អូនស្រី ព្រំ ផ​ល្លី ផ្នែក​ទីផ្សារនៃ​ក្រុម​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ ក្រុម​និស្សិត​មក​ពីបណ្ដាល​រាជធានី​ខេត្ត រួម​ជាមួយខេត្តបន្ទាយមានជ័យ​បាន​សហការ​គ្នា​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ចៀម នៅ​ក្នុងស្រុក​ព្រៃ​នប់ ដោយ​ប្អូនស្រី​បាន​លើក​ឡើង​ថា​ តាំង​ចិញ្ចឹម​នេះ គឺ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ឯកឧត្តម​ឧ​ប កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ផ្ដល់​កន្លែង ចិញ្ចឹម សម្រាប់​ដល់​ក្រុម​យុវ និស្សិត​ខេត្តបន្ទាយមានជ័យ ដើម្បី​បង្កើន ប្រាក់​ចំណូល​នៅ​ក្នុង សហគមន៍​របស់​ខ្លួន ហើយ​ការ​ចិញ្ចឹម​នេះ​នៅ​លើ​ផ្ទៃ ដី​ចំនួន២ហិ​កតា​សម្រាប់​ធ្វើ​រោង និង​ផ្ទៃដី​សម្រាប់ ឲ្យ​ចៀម​ដើរ ស៊ី​ស្មៅ​តាម​ធម្មជាតិ​លើ​ផ្ទៃដី ជាង៣៤ហិ​កតា​។

ប្អូនស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​ចិញ្ចឹម របស់​ក្រុម​យុវ​និស្សិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​គោលបំណង​បង្កើត​ឲ្យ​ទៅ​ជា​ការ​ចិញ្ចឹម ជា​លក្ខណៈ ក​សិ​ទេសចរណ៍ ព្រោះ​ក្រុម​យុវ​និស្សិត​បាន​និង​កំពុង​ចិញ្ចឹម ដូច​ជា ចៀម សត្វ​អូ​ទ្រី​ស ដើម្បី​ចង់​បង្ហាញ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់ ហើយ​មិនបាច់​ចំណាយ ថវិកា​ច្រើន ទៅ​មើល​ការ​ចិញ្ចឹមសត្វ​ប្រភេទ​នេះ​នៅ​ឯ​បរទេស​ឡើយ ព្រោះ​ស្រុក​ខ្មែរ​យើង ក៏​អាច​ចិញ្ចឹម​​បាន​ដែរ ម្យ៉ាងវិញទៀត​ខណៈ​ពេល​នេះ ជំងឺ​កូ​វី​ដ​19 កំពុង រាតត្បាត​ជាស​កល​ផង​នោះ ។

អត្ថបទសរសេរ ដោយ