ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចិន​ចាប់​រឹបអូស​សាច់​1​សែន​តោន​ដែល​ក្លា​សេ​ទុក​ខ្លះ​ចាប់តាំងពី​ជាង​40​ឆ្នាំ​មក​ហើយ

8 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា អ្នក​ស៊ើ​ប​អង្កេត​ចិន​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ មិថុនា រៀបរាប់​ថា ខ្ញុំ​ស្ទើរតែ​ក្អួត​ពេល​បើកទ្វារ​កន្លែង​ស្តុក​សាច់​មួយ ព្រោះតែ​ធុំក្លិន​អាក្រក់​ខ្លាំង​ពេក ។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា អ្នក​ស៊ើ​ប​អង្កេត​ចិន​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ មិថុនា រៀបរាប់​ថា ខ្ញុំ​ស្ទើរតែ​ក្អួត​ពេល​បើកទ្វារ​កន្លែង​ស្តុក​សាច់​មួយ ព្រោះតែ​ធុំក្លិន​អាក្រក់​ខ្លាំង​ពេក ។

អាជ្ញាធរ​ចិន​អះអាង​ថា បាន​ចាប់​រឹបអូស​សាច់​ដល់​ទៅ​១០០.០០០​តោន​នៅ​កន្លែង​ក្លា​សេសា​ច់នេះ ដោយ​សាច់​មួយ​ចំនួន​ត្រូវ​ក្លា​សេ​ទុក​ចាប់តាំងពី​ជាង​៤​ទស​វត្ស​មក​ហើយ ។ គ្រប់គ្រង​ដោយ​ពួក​អ្នករត់ពន្ធ​សាច់ ទំនិញ​ទាំងនេះ​មាន​តម្លៃ​ប្រមាណ​ជា​៤៣៥​លាន​អឺ​រូ​៉ ។

យោង​តាម​កាសែត​រដ្ឋ CHINA DAILY ថា ស្លាបមាន់ ដុំ​សាច់​គោ សាច់​ជ្រូក ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​៣​ពាន់​លាន​យន់ (៤៣៥​លាន​អឺ​រ៉ូ) ត្រូវ​អាជ្ញាធរ​រឹបអូស​ក្នុង​ឱកាស​នៃ​យុទ្ធនាការ​ជាតិ​ធំ​មួយ ។

ក្រុម​រត់ពន្ធ​សាច់​ទាំងនេះ​យ៉ាងតិច​១៤​ក្រុម​ត្រូវ​កម្ទេច​នៅ​ប្រទេស​ចិន ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​របស់​អាជ្ញាធរ​សុខាភិបាល ។ សាច់​ដែល​ពួក​នេះ​ស្តុក​ទុក​នាំ​មក​ពី​តំបន់​ព្រំដែន​ជាមួយ​វៀតណាម ជា​កន្លែង​ដែល​ទំនិញ​ទាំងនេះ​ទិញ​បាន​ថោក​បំផុត ហើយ​អាច​នាំ​ចូល​គេច​ពី​ការ​ត្រួតពិនិត្យ ។

បណ្តា​មន្ត្រីខេត្ត​ក្វា​ង​ស៊ី ជាប់​ព្រំដែន​វៀតណាម​បញ្ជាក់​ប្រាប់​កាសែត CHINA DAILY ថា សាច់​មួយ​ចំនួន​ដែល​អាជ្ញាធរ​ពិនិត្យ​ស្តុក​ទុក​យ៉ាងតិច​៤០​ឆ្នាំ​មក​ហើយ មាន​ន័យ​ថា ជា​សាច់​ស្តុក​ទុក​តាំងពី​សម័យកាល​ស្ថាបនិក​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ម៉ៅ សេ​ទុង នៅ​រស់​ម្ល៉េះ ៕