ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​រី​ស​ត្រៀម​ដាក់​សំណើ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក 2024

8 ឆ្នាំ មុន

រដ្ឋធានី​ប៉ា​រី​ស ប្រទេស​បារាំង គ្រោង​ដាក់​សំណើសុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ក្នុង​ឆ្នាំ​២០២៤ ដែល​ដល់​ពេល​នោះ​ស្ថិត​ក្នុង​រយៈពេល​១០០​ឆ្នាំ ក្រោយ​ពី​រដ្ឋធានី​ខាងលើ​បាន​រៀបចំ​ការ

រដ្ឋធានី​ប៉ា​រី​ស ប្រទេស​បារាំង គ្រោង​ដាក់​សំណើសុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ក្នុង​ឆ្នាំ​២០២៤ ដែល​ដល់​ពេល​នោះ​ស្ថិត​ក្នុង​រយៈពេល​១០០​ឆ្នាំ ក្រោយ​ពី​រដ្ឋធានី​ខាងលើ​បាន​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​លើក​ចុង​ក្រោយ ហើយ​បាន​ខកបំណង​ជា​បន្តបន្ទាប់​ពី​ការ​ដាក់​សំណើ​ចំនួន​៣​លើក គឺ​នៅ​ឆ្នាំ​១៩៩២, ២០០៨ និង ២០១២ ។

បច្ចុប្បន្ន​លោក​ប៊ឺ​ណា​ដ ឡា​ប៉ាស់​សេត ប្រធាន​ក្រុម​អ្នក​ដាក់​សំណើ បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា ៖ «​យើង​ជឿជាក់​ថា សំណើ និង​គោលដៅ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក ២០២៤ របស់​យើង​លើក​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​ក្តី​រំភើប និង​បង្កើត​ភាព​ស្វាហាប់​ដល់​ពលរដ្ឋ​ក្នុង​ក្រុងប៉ារីស​» ។

ក្រុងប៉ារីស​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​១៥ កញ្ញា ក្នុង​ការ​ដាក់​សំណើ​ជា​ផ្លូវការ​ដល់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) នៅ​មុន​ពេល​មានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧ ដោយ​កីឡា​អូ​ឡាំ​ពិ​ក​បន្តបន្ទាប់​នឹង​រៀបចំ​ធ្វើ​នៅ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ​២០១៦ ខណៈ​ពេល​នៅ​ឆ្នាំ​២០២០ រៀបចំ​ធ្វើ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជ​ប៉ុន ៕