ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត គួ​ច ម៉េ​ង​លី ៖ ក្រ​ក៏​ក្រ​ចុះ តែ​ត្រូវ​ឆ្លាត​វៃ​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​មនុស្ស​នៅ​ក្នុង​លោក​កើតមក​មិនមាន​វាសនា​ដូច​គ្នា​នោះ​ទេ ព្រោះអ្នកខ្លះ​កើត​ក្នុង​ត្រូល​ដែល​ជា​សេដ្ឋី​ស្រាប់ ខ្លះ​ទៀត​កើត​ក្នុង​គ្រួសារមានជីវភាព​មធ្យម និង​ខ្លះ​ទៀត​កើត​ក្នុង​គ្រួសារ​ដែល​ក្រីក្រ​ណាស់ ​សឹងតែ​ថា​គ្មាន​អ្វី​បរិភោគ​នោះ​ទេ​។ យ៉ាងណាមិញ បើទោះបីជាអ្នកមិនមានសិទ្ធក្នុងការចាប់កំណើត ថាកើតក្នុងគ្រួសារបែបណានោះទេ…

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​មនុស្ស​នៅ​ក្នុង​លោក​កើតមក​មិនមាន​វាសនា​ដូច​គ្នា​នោះ​ទេ ព្រោះអ្នកខ្លះ​កើត​ក្នុង​ត្រូល​ដែល​ជា​សេដ្ឋី​ស្រាប់ ខ្លះ​ទៀត​កើត​ក្នុង​គ្រួសារមានជីវភាព​មធ្យម និង​ខ្លះ​ទៀត​កើត​ក្នុង​គ្រួសារ​ដែល​ក្រីក្រ​ណាស់ ​សឹងតែ​ថា​គ្មាន​អ្វី​បរិភោគ​នោះ​ទេ​។

យ៉ាងណាមិញ បើទោះបីជាអ្នកមិនមានសិទ្ធក្នុងការចាប់កំណើត ថាកើតក្នុងគ្រួសារបែបណានោះទេ តែអ្នកអាចធ្វើឲ្យខ្លួនអ្នកទៅជាអ្វីសម្រាប់ពេលអនាគត ។ តួយ៉ាង
លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បានលើកឡើងថា «​ក្រ​ក៏​ក្រ​ចុះ តែ​ត្រូវ​ឆ្លាត​វៃ​» ។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា «​ជួនកាល​បញ្ហា​ប្រឈម​ឧបសគ្គ និង​ការ​លំបាក​ទាំងឡាយ អាច​នាំ​មនុស្ស ឱ្យ​គេច​ផុត​ពី​ភាព​ល្ងង់ខ្លៅ​អវិជ្ជា និង​ភាព​ក្រីក្រ​ក៏​មាន​។ ហើយ​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ ភាព​ជូរ​ចត់​និង​បត់បែន ភាគច្រើន​គឺជា​ជីវិត​ដែល​រឹង​មាំ និង​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។ មនុស្ស​វៃឆ្លាត​ច្រើន​តែ​ចូលរួម​ដឹង​ឮ គ្រប់​រឿងរ៉ាវ​ទាំងអស់ ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។ ធ្វើ​ជា​មនុស្ស បើ​យើង​ធ្វើ​ខុស​ចេះ​ទទួលខុស បើ​យើង​ធ្វើ​ត្រូវ​កុំ​អំនួត បើ​យើង​ធ្វើ​ល្អ​កុំ​មោទនភាព នោះ​ទើប​សម​នឹង​តម្លៃ ដែល​ថា​យើង​ជា​មនុស្ស​មានចិត្ត​ទូលាយ​»​។

លោក​ឧកញ៉ា គួ​ច ម៉េ​ង​លី បាន​បន្ត​ថា «​ថ្វីបើ​មនុស្ស​អាច​កែប្រែ​ពី​ល្ងង់ខ្លៅ​ទៅ​ជា​ចេះ​ដឹង​បាន ប៉ុន្តែ​អាកប្បកិរិយា​របស់​ពួក​គេ​ពិបាក​នឹង​កែប្រែ​ខ្លាំង​ណាស់​។ ចូរ​ចាំ​ថា ភាព​ក្រី​ក្រពុំ​មែន​ជា​ហេតុផល​នាំ​ឱ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​អ​ង្ល​ង់​នៃ​ភាព​ល្ងង់ខ្លៅ​នោះ​ឡើយ​។ ដូច្នេះ ទោះបី​ក្រ​ក៏​ក្រ​ចុះ​តែ​កុំ​ល្ងង់ ក្រ​ក៏​ក្រ​ចុះ តែ​ត្រូវ​មាន​ភាព​ថ្លៃថ្នូរ ហើយ​បើ​ក្រ​ក៏​ក្រ​ចុះ​តែ​ត្រូវ​ឆ្លាត​វៃ​…​នោះ​ទើប​ជីវិត​យើង​មាន​តម្លៃ ហើយ​គ្មាន​គេ​ជិះជាន់​បាន​។ នរណា​ក៏​មានការ​ឈឺចាប់​ដែរ ក៏​ប៉ុន្តែ​ភាពស៊ាំ​នឹង​កម្រិត​នៃ​ការ​ឈឺចាប់​ក្នុង​ជីវិត​ពុំ​ដូច​គ្នា​ទេ​។ ឯ​អ្នកខ្លះ​ទទួល​បាន​ភាព​កក់ក្តៅ​ពេក​ទៅ បែរជា​លែង​យល់​ពី​ភាព​អាឡោះអាល័យ​ទៅ​វិញ​ក៏​មាន​។ ពោល​លែង​ចេះ​ជួយ​គ្នា​ដូច​គ្រា​មុន ឬ​ភ្លេច​ជាតិ​កំណើត​ជាដើម​»​។

លោក​ឧកញ៉ា​ដែល​មាន​វោហារសាស្ត្រ​ប្រៀនប្រដៅ​ជា​ច្រើន និង​ជា​គំរូ​របស់​យុវជន​រូប​នេះ​បាន​បន្ត​ថា ដូច្នេះ​ហើយ​ធ្វើ​អ្វី​ក៏​ដោយ សូម​ធ្វើ​ឱ្យ​គេ​គោរព​ស្រឡាញ់​ឱ្យ​មាន​ប្រយោជន៍​ថ្លៃថ្លា កុំ​ធ្វើ​ឱ្យ​គេ​ស្អប់ ខ្នា​ញ់ លួច​លុប​សូ​ម្បី​តែ​ដានជើង​យើង​។

សូម​ជម្រាប​ជូន​ថា ឃ្លា​ខាងលើ​ត្រូវ​បាន​ដកស្រង់​ចេញពី​សៀវភៅ # បណ្តុំ​ទស្សនៈ​_The Philosophy Collection ទំព័រ​ទី​៣៦-៣៧ បោះពុម្ពផ្សាយ​ខែមិថុនា គ​.​ស​. ២០២០ និពន្ធ​ផ្ទាល់​ដោយ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ។

អត្ថបទសរសេរ ដោយ