ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹក​គ្នា​​​មក​​​ផ្ទះ​ដើម្បី​​លែង​​លះ​ តែ​បែរ​​ផ្ទុះជម្លោះ ប្តី​ចាក់​​ប្រពន្ធឥត​ប្រណី​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​នាង​​​យក​ដែក​ចំ​ពុះ​ទុង​ចាក់​ត្រូវជា​ច្រើន​កន្លែង​​​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ប្តីប្រពន្ធ​១គូនេះ​​បានឈ្លោះគ្នាសង្ស័យផ្តើមចេញពី​រឿង​ប្រច័ណ្ឌ រួច​ក៏​​ដឹកគ្នាមកផ្ទះដើម្បីលែងលះគ្នា​ តែបែរជា​បន្ត​ផ្ទុះជម្លោះទៀត​ ​ហើយ​​បុរសជាប្តីក៏​​យកដែកចំពុះទុង​ចាក់ស្ត្រីជាប្រពន្ធ​តែម្តង ។…

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​នាង​​​យក​ដែក​ចំ​ពុះ​ទុង​ចាក់​ត្រូវជា​ច្រើន​កន្លែង​​​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ប្តីប្រពន្ធ​១គូនេះ​​បានឈ្លោះគ្នាសង្ស័យផ្តើមចេញពី​រឿង​ប្រច័ណ្ឌ រួច​ក៏​​ដឹកគ្នាមកផ្ទះដើម្បីលែងលះគ្នា​ តែបែរជា​បន្ត​ផ្ទុះជម្លោះទៀត​ ​ហើយ​​បុរសជាប្តីក៏​​យកដែកចំពុះទុង​ចាក់ស្ត្រីជាប្រពន្ធ​តែម្តង ។

​ហេតុ​ការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​ធ្នូ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ​ញេ​ស ទូច ដែល​ត្រូវជា​ឪពុក​របស់​ស្ត្រី​រង​គ្រោះ ​ស្ថិត​ក្នុង​​ភូមិ​ព្រៃ​អ​ង្គុ​ញ​ ​ឃុំ​ព្រៃ​កណ្តៀង​ ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ទូច ស្រី​ម៉ា​ប់ អាយុ​២៧​ឆ្នាំ ចំណែកជនសង្ស័យ​​ជា​ប្តី​ឈ្មោះ អ៊ីម អាត់ ​អាយុ​២៩​ឆ្នាំ ។ អ្នកទាំង​​២រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ បានអោយ​ដឹង​ថា ប្តី​ប្រពន្ធ​១​គូ​ខាង​​នេះ មិន​ទាន់​មានកូន​ជា​ចំណងដៃ​នោះ​ទេ ហើយ​មួយ​រយៈ​មុន​នេះ បាន​នាំ​គ្នា​ទៅ​ធ្វើ​សំណង់នៅ​ឯ​ក្រុងភ្នំពេញ ហើយ​សុខ​ៗ​ ស្រាប់តែ​មាន​ជម្លោះ​គ្នា​កើតឡើង ដោយសារ​តែ​ភ្លើង​ប្រច័ណ្ឌ តែ​មិនដឹង​ខាង​ណា​ប្រច​ណ្ឌ័​ខាង​ណា​ទេ ដឹង​តែ​ឈ្លោះ​គ្នា​រហូត​ដឹក​គ្នា​មក​ផ្ទះ ដើម្បី​មក​លែងលះ​គ្នា ។

លោកអធិការ​នគរបាលស្រុកបាន​បន្ត​ថា តែ​ពេល​ប្តីប្រពន្ធ១ខាងលើ​មក​ដល់​ផ្ទះ ឪពុក​ម្តាយ​ខំព្យាយាម​ផ្សះផ្សា​អោយ​ត្រូវ​គ្នា​វិញ តែ​បែរ​ជា​កើត​ជម្លោះ រហូត​បុរស​ជា​ប្តី ស្ទុះ​ទៅ​យក​ដែក​ចំពុះទង់ចាក់​សន្ធាប់​ទៅ​លើ​ប្រពន្ធ​ជា​ច្រើន​កន្លែង ​បណ្តាល​ឱ្យ​​រងរបួសធ្ងន់ ទើប​មានការ​ផ្អើល​ឆោ​ឡោ​​ឡើង ហើយ​ភ្លាម​នោះ​ឪពុក​ម្តាយ​សាច់ញាតិ ក៏​នាំ​យក​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​បុរស​ជា​ប្តី​ដែល​ជា​ជន​បង្ក​បាន​កាន់​យក​ដែក​ចំពុះទង់ រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ហើយ​ពេល​នេះ សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ