ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​ចុះ​លើ​ទឹក​ហោះ​ទៅ​កាន់​កោះ​ហា​វ៉ៃ

8 ឆ្នាំ មុន

លោក ALAIN THEBAULT និង​ក្រុម​របស់​លោក កាលពី​ថ្ងៃ​ទី​២២ មិថុនា បាន​ចាក​ចេញពី​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស តាម​ឧទ្ធម្ភាគចក្រ​ចុះ​លើ​ទឹក​ទៅ​កាន់​ទីក្រុង​ហូ​ណូ​លូ​លូ កោះ​ហៃ​វ៉ៃ ហើយ​ប៉ុនប៉ង​ដណ្តើម

លោក ALAIN THEBAULT  និង​ក្រុម​របស់​លោក កាលពី​ថ្ងៃ​ទី​២២ មិថុនា បាន​ចាក​ចេញពី​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស តាម​ឧទ្ធម្ភាគចក្រ​ចុះ​លើ​ទឹក​ទៅ​កាន់​ទីក្រុង​ហូ​ណូ​លូ​លូ កោះ​ហៃ​វ៉ៃ ហើយ​ប៉ុនប៉ង​ដណ្តើម​ឯតទគ្គ​កម្ម​លើ​ការ​ធ្វើ​ដំណើរ​នេះ ទោះបីជា​លោក​និយាយ​ថា នោះ​នឹង​ជា​ការ​ធ្វើ​ដំណើរ​យ៉ាង​លំបាក​មួយ​ក្តី ។

ប៉ុន្មាន​នាទី​មុន​ពេល​ចេញដំណើរ លោក THEBAULT  អះអាង​ប្រាប់ AFP ថា ជា​ការ​ប្រញាប់ប្រញាល់​ពេក ក្នុង​ការ​ដណ្តើម​យក​ឯតទគ្គ​កម្មនេះ ដែល​ពិត​ណាស់​ត្រូវ​ជួប​ការ​លំបាក ជា​ច្រើន ។ ឧទ្ធម្ភាគចក្រ​ធុន​នេះ​តាម​ពិត​ទៅ​ធ្លាប់​ធ្លាក់​៤​លើក​មក​ហើយ រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ ។ ឧទ្ធម្ភាគចក្រ​ចុះ​លើ​ទឹក​នេះ​ធ្លាប់​ដណ្តើម​បាន​ឯតទគ្គ​កម្ម​ខាង​ល្បឿន​រួច​មក​ហើយ កាលពី​ឆ្នាំ​២០០៩ ដោយ​អាច​ហោះហើរ​បាន​ក្នុង​ល្បឿន​៩២,៦​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។ លើក​នេះ​ក្រុម​របស់​លោក​មាន​គ្នា​សរុប​៦​នាក់​ប៉ុនប៉ង​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​កាត់​សមុទ្រ​រយៈពេល​មិន​ដល់​៤​ថ្ងៃ​ផង ៕