ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​ប៉ា​គី​ស្ថាន​ឡើង​ដល់​ជាង​450​នាក់

8 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មិថុនា​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​ជាង​៤៥០​នាក់​ហើយ​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ។

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មិថុនា​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​៤៥០​នាក់​ហើយ​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ។

នេះ​ជា​តុល្យការ​យ៉ាង​ខ្ពស់​មួយ​ដែល​កើន​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​តុល្យការ​នា​ពេល​មុន​នេះ ។ ភាគច្រើន​នៃ​អ្នក​ស្លាប់​ទាំងនោះ គឺ​នៅ​ទីក្រុង​កា​រ៉ា​ជី ជាទី​ក្រុង​ធំ​ជាងគេ​បំផុត​នៅ​ភាគ​ខាងត្បូង​ប្រទេស​មាន​ប្រជាជន​ដល់​ទៅ​២០​លាន​នាក់ ។ សីតុណ្ហភាព​នៅ​ទីនោះ​ឡើង​ដល់​៤៥​អង្សា​សេ ហើយដោយ​សារ​ការ​ប្រើ​អគ្គិសនី​ខ្លាំង ពិសេស​ម៉ាស៊ីនត្រជាក់​ធ្វើ​ឱ្យ​អគ្គិសនី​ដាច់​ញឹកញាប់ ដាច់​ទាំង​ការ​ផ្តល់​ទឹក​ទៀត​ផង ៕