ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​២៧ មិថុនា ខាង​មុខ​នេះ កីឡាករ​ជើង​ចាស់ និង​ជើង​ថ្មី​ចំនួន​៥​គូ​នឹង​ជួប​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ក្នុង​នោះ​គូ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ គឺ​កីឡាករ​ស្រិល ទ្រី

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​២៧ មិថុនា ខាង​មុខ​នេះ កីឡាករ​ជើង​ចាស់ និង​ជើង​ថ្មី​ចំនួន​៥​គូ​នឹង​ជួប​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ក្នុង​នោះ​គូ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ គឺ​កីឡាករ​ស្រិល ទ្រី មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ​គឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ រវាង ស្រិល ទ្រី និង គឿ​ម សុវណ្ណ​នឿ​ត មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ទើប​គេ​ចង់​ដឹង​ពី​លទ្ធផល ថា​តើ​នរណា​ជា​អ្នក​សម្រេច​គោលដៅ​នៅ​ពេល​កីឡាករ​ទាំង​ពីរ​ជួប​គ្នា ។

ស្រិល ទ្រី ថ្វី​ដ្បិតតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មែន ប៉ុ​ន្តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ ព្រោះ​ក្បាច់​ប្រយុទ្ធ​របស់​គេ​មិន​អន់​ជាង​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មា​ន​ឡើយ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​យកឈ្នះ គឿ​ម សុវណ្ណ​នឿ​ត ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក ស្រិល ទ្រី មាន​ស្នៀត​ប្រយុទ្ធ​មិនធម្មតា ទាំង​ស្នៀត​កែង និង​ជង្គង់​ពេល​វាយ​ចេញ​ម្តង​ៗ​បាន​លឿន និង​ចំ​គោលដៅ​បាន​ល្អ​ទៀត​ផង ។ អ្នក​ប្រដាល់​រូប​នេះ​មិន​ចេះ​ខ្លាច​អ្នក​ណា​ឡើយ ហើយ​ទម្លាប់​របស់​គេ​ចូល​ចិត្ត​វាយ​មិន​ដកថយ បើ​ទោះជា​គូប្រកួត​ខ្លាំង​យ៉ាងណា​ក៏​ដោយ ។

ចំណែក គឿ​ម សុវណ្ណ​នឿ​ត វិញ​នោះ ក៏​មិន​អន់​ជាង ស្រិល ទ្រី ប៉ុ​ន្មា​ន​ដែរ ។ លោក​សុខ វិជ័យ ដែល​ជា​គ្រូបង្ហាត់​កីឡាករ​រូប​នេះ​បាន​ប្រាប់​ថា គឿ​ម សុវណ្ណ​នឿ​ត ជា​សិស្ស​ដែល​គោរព​វិន័យ​បាន​ល្អ​ណាស់ ទាំង​ការ​ហ្វឹកហាត់ និង​សីលធម៌​នៃ​ការ​រស់នៅ ។ មួយ​រយៈ​មកនេះ​គេ​មិន​ដែល​បាត់​មុខ​ពី​កន្លែង​ហ្វឹកហាត់​មួយ​ពេល​ណា​ឡើយ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​លោក​មាន​ជំនឿ​ចិត្ត​ថា កូនសិស្ស​របស់​លោក​នឹង​ឈ្នះ​ក្នុង​ភាគរយ​ច្រើន ។ គឿ​ម សុវណ្ណ​នឿ​ត ថ្វី​ដ្បិតតែ​គេ​មិនសូវ​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ស្នៀត​កែង និង​ជង្គង់​ក៏​ពិតមែន តែ​សម្រាប់​បើ​ការ​ប្រើ​ស្នៀត​ដៃ និង​ស្នៀត​ជើង​វិញ​នោះ គឺ​ពិតជា​មិន​អន់​ទេ ។ ឆ្លងកាត់​បទ​ពិសោធន៍​ប្រកួត​ជា​ច្រើន​លើក​ទទួលលទ្ធផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​នោះ សមត្ថភាព​ត្រឹម ស្រិល ទ្រី គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​សម្រាប់​រូបគេ​ឡើយ ។ ចាំ​មើល គូ​នេះ​នរណា​ជា​អ្នក​សម្រេច​គោលដៅ ?

ចំណែក​សមាសភាព​កីឡាករ​៤​គូ​ទៀត​មាន ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ ចេ​ង គា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ ថៃ រិ​ទ្ធ មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ប្រកួត​ជាមួយ សេក ណា​រ៉ាត់ មក​ពី​ក្លិប​រ័​ត្ន​សែន​ជ័យ​៣១៧ គូ​លេ​ន ខេត្តសៀមរាប​។ សៅ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ គួ​ន សុវណ្ណ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ និង​គូ​ចុង​ក្រោយ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ សាំង គី​ម មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕