ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​នៅ​ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​​ចំនួន​​៥​ខ្នង ​ត្រូវ​​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់​កន្ត្រាក់​ បាន​វាយប្រហារ​កាលពី​​​រសៀល​ថ្ងៃ​ទី​២២​ មិថុនា​ ​២០១៥ ​បាន​កើតឡើង​នៅ​ស្រុក​ចំនួន​២ ​គឺ​ស្រុក​ក្រគរ ​និង​ស្រុក​កណ្ដៀង​ ។

តាម​របាយការណ៍​ពី​អាជ្ញាធរ​​ស្រុក​នីមួយ​ៗ​បានឱ្យ​​ដឹង​ថា នៅ​ស្រុក​ក្រគរ​ខ្យល់​កន្ត្រាក់ ​បាន​វាយប្រហារ​ផ្ទះ​ចំនួន​​៤​ខ្នង ​ដែល​ក្នុង​នោះ​​១​ខ្នង​​បាក់​រាប​ដល់​ដី​ខូចខាត​​ទាំង​ស្រុង​ ។​ ក្រៅពី​នោះ​ ខ្លះ​ប៉ើង​ដំបូល ខ្លះ​ទ្រេត ខ្លះ​ធ្លាក់​ពី​ជើង​តាង និង​ខ្លះ​ទៀត​ធ្លុះធ្លាយ​​ជញ្ជាំង​។

ដោយឡែក​ផ្ទះ​ប្រជា​ពល​រដ្ឋ​​២​ខ្នង​ទៀត​ និង​រោង​ផ្ញើ​កង់​ម៉ូតូ​មួយ​កន្លែង នៅ​ក្នុងស្រុក​ក្រគរ​នេះ​ ក៏​​ត្រូវ​ដើមឈើ​រលំ​សង្កត់​លើ​បាក់​ខូច​ខាត​ខ្ទេចខ្ទី​រ​ដែរ​ ។ ​ចំណែក​នៅ​ស្រុក​កណ្ដៀង​វិញ ​ប៉ះពាល់​ផ្ទះ​តែ​មួយ​ខ្នង​​ប៉ុណ្ណោះ​ គឺ​របើក​ដំបូល​ ។​ តាម​របាយការណ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​២​ស្រុក​ គឺ​ស្រុក​ក្រគរ ​និង​ស្រុក​កណ្ដៀង ​ដែល​រង​ផល​ប៉ះពាល់​ ដោយសារ​​ខ្យល់​កន្ត្រាក់​នេះ​ ខ្លះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័​ង្ក​សី​ និង​ខ្លះ​ទៀត​ប្រក់​ស្លឹក​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព