ផ្តល់អំណោយមណ្ឌលកុមារកំព្រានិងមណ្ឌលកុមារគរថ្លង់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្តល់អំណោយជាគ្រឿងបរិភោគដល់មណ្ឌលកុមារកំព្រានៃអង្គការមូលនិធិកុមារកម្ពុជា (CCF)…
រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្តល់អំណោយជាគ្រឿងបរិភោគដល់មណ្ឌលកុមារកំព្រានៃអង្គការមូលនិធិកុមារកម្ពុជា (CCF)…
រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្តល់អំណោយជាគ្រឿងបរិភោគដល់មណ្ឌលកុមារកំព្រានៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងមណ្ឌលកុមារគរថ្លង់នៃវិទ្យាស្ថានជាតិអប់រំពិសេស។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នីប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ(TYDA) បានចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដើម្បីផ្តល់ជូនក្មួយៗនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា(CCF) និងក្មួយៗនៅមណ្ឌលកុមារគរថ្លង់នៃវិទ្យាស្ថានជាតិអប់រំពិសេស។
ការយកចិត្តទុកដាក់របស់លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ចំពោះ
ក្មួយៗដែលកំព្រាឪពុកម្ដាយ និងកំពុងសិក្សានៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ក៏ដូចជាក្មួយៗ ដែលមានពិការភាពនាពេលនេះ គឺពិតជាបានបង្ហាញនូវទឹកចិត្តដ៏សប្បុរស ការសណ្តោសប្រណី និងការអាណិតស្រលាញ់ ដែលបានផ្តល់ភាពកក់ក្តៅមួយផ្នែកដល់ក្មួយៗផងដែរ។
គួររំលឹកផងដែរ នៅរៀងរាល់ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងបានចុះសាកសួរសុខទុក្ខដោយផ្ទាល់ ដោយថែមទាំងរៀបចំអាហារជូនក្មួយៗកុមារគរថ្លង់ជានិច្ច ហើយនេះពិតជាបានផ្តល់នូវភាពកក់ក្តៅមួយផ្នែកធំដល់ក្មួយៗទាំងនោះ៕
ចែករំលែកព័តមាននេះ