ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ប្រគល់​អាល់កុល​៤០​កាន និង​ម៉ាស់​២​ម៉ឺន​ម៉ាស់​ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​អាល់កុល ៤០​កាន និង​ម៉ាស់​២​ម៉ឺន​ម៉ាស់​ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​អាល់កុល ៤០​កាន និង​ម៉ាស់​២​ម៉ឺន​ម៉ាស់​ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​ជំងឺ​នេះ​បាន និង​កំពុង​រាលដាល​ចូល​ដល់​សហគមន៍​ហើយ​នោះ​។ ពិធី​ប្រគល់ និង​ទទួល​នេះ​បាន​ធ្វើ​ឡើង នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣​។

អាល់កុល និង​ម៉ាស់​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​កងពលធំ​អន្តរាគមន៍​លេខ​៣ នូវ​អាល់កុល​ចំនួន ១៤​កាន និង​ម៉ាស់​ចំនួន​៦០០០​ម៉ាស់​។ កងពលតូច​អន្តរាគមន៍​លេខ​៩ ជូន​អាល់កុល​ចំនួន​១០​កាន និង​ម៉ាស់​ចំនួន ៥០០០​ម៉ាស់ ។ កងពលតូច​អន្តរាគមន៍​លេខ​១២៨ ជូន​អាល់កុល​ចំនួន​១០​កាន និង​ម៉ាស់​៥០០០​ម៉ាស់​។ បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំការ​នៅ​ព្រះ​វិហារ ជូន​អាល់កុល​ចំនួន​៣​កាន និង​ម៉ាស់​២០០០​ម៉ាស់​។ វរ​នគរបាល​ការពារ​ព្រំដែន​៧៩៣ អាល់កុល​ចំនួន​៣​កាន និង​ម៉ាស់​២០០០​ម៉ាស់​។

សរុប​ទាំងអស់​អាល់កុល​ចំនួន​៤០​កាន និង​ម៉ាស់​ចំនួន​២​ម៉ឺន​ម៉ាស់​។ ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​ចំពោះ​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​កន្លង​មក តែងតែ​ផ្តល់​នូវ​គ្រឿង​ឧបភោគ បរិភោគ ថវិកា រហូត​មក ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ