ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ថ្នាំជក់​ក្នុង​ខេត្តកំពង់ចាម​-​ក្រចេះ និង​ត្បូងឃ្មុំ​សម្តែង​ការ​បារម្ភ​ពីមុខ​របរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កសិករ​ដាំ​ដំណាំ​ថ្នាំជក់​នៅ​ខេត្តកំពង់ចាម ក្រចេះ និង​ត្បូងឃ្មុំ បាន​សម្តែង​នូវ​ក្ដី​បារម្ភ​ជាមួយនឹង​ច្បាប់​ថ្មី ស្តី​ពី​ថ្នាំជក់ ។ លោក ឡាន់ ផល្លា ប្រធាន​សមាគម​កសិករ​ដាំ​ដំណាំ​ថ្នាំជក់​មាន​ប្រសាសន៍

រាជធានី​ភ្នំពេញ ៖ កសិករ​ដាំ​ដំណាំ​ថ្នាំជក់​នៅ​ខេត្តកំពង់ចាម ក្រចេះ និង​ត្បូងឃ្មុំ បាន​សម្តែង​នូវ​ក្ដី​បារម្ភ​ជាមួយនឹង​ច្បាប់​ថ្មី ស្តី​ពី​ថ្នាំជក់ ។ លោក ឡាន់ ផល្លា ប្រធាន​សមាគម​កសិករ​ដាំ​ដំណាំ​ថ្នាំជក់​មាន​ប្រសាសន៍​ថា «​ថី្ម​ៗ​នេះ​យើង​បានដឹង​អំពី​ការ​រឹត​បន្តឹង​ទៅ​លើ​ផលិតផល​ថ្នាំជក់​ដែល​នឹង​អាច​ធើ្វ​ឱ្យ​បរិមាណ និង​តម្លៃ​នៃ​សន្លឹក​ថ្នាំជក់​ធ្លាក់​ចុះ ដែល​នេះ​ជា​អ្វី​ដែល​ពួក​យើង​ព្រួយបារម្ភ​ជាទី​បំផុត ។ បរិមាណ​ដ៏​ច្រើន​នៃ​សន្លឹក​ថ្នាំជក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ប្រមូល និង​លក់​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​បារី​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

លោក ឡាន់ ផល្លា បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​ថា សមាជិក​ក្នុង​សមាគម​របស់​លោក និង​អ្នក​ភូមិ​ដទៃ​ទៀត​បាន​ប្រកប​របរ​ដាំ​ដំណាំ​ថ្នាំជក់​អស់​រយៈពេល​ជាង​១៧​ឆ្នាំ​មក​ហើយ ហើយ​អ្វី​ៗ​ដែល​ពួក​គេ​មាន​សព្វថ្ងៃ​ដូច​ជា ម៉ូតូ ផ្ទះសម្បែង សូ​ម្បី​តែ​ការ​ទំនុកបម្រុង​ដល់​កូនប្រុស​-​ស្រី​ទៅ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ ក៏​បាន​មក​ពី​ការ​ដាំ​ដំណាំ​ថ្នាំជក់​នេះ​ដែរ ។ គាត់​បន្ថែម​ទៀត​ថា ការ​ដាំ​ដំណាំ​ថ្នាំជក់​បាន​ក្លាយជា​ទំនៀមទម្លាប់​នៃ​ការ​ធើ្វ​កសិកម្ម​នៅ​ក្នុងភូមិ​ទៅ​ហើយ ពីព្រោះ​តែ​ចំណូល​ភាគច្រើន​បាន​មក​ពី​ការ​ដាំ​ដំណាំ​នេះ ។ លោក​បន្ត​ថា «​ខ្ញុំ​មាន​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​អនាគត​អាជីវកម្ម​របស់​សមាជិក​ក្នុង​សមាគម​របស់ខ្ញុំ​» ។

លោក ឃុន ប៊ូ​ឈាង កសិករ​នៅ​ស្រុក​ក្រូចឆ្មារ​បាន​រៀបរាប់​ថា ក្រុមហ៊ុន​ដែល​បាន​ធើ្វ​កិច្ចសន្យា​ជាមួយ​កសិករ បាន​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ទៅ​ដល់​កសិករ​ដែល​រាប់​ចាប់ផ្តើម​ពី​ការ​ដាំ​រហូត​ដល់​ការ​ប្រមូល​ផល ។ កសិករ​រូប​នេះ​បន្ដ​ថា អ្នក​ភូមិ​ដែល​ដាំ​ដំណាំ​ថ្នាំជក់ មិនមែន​ត្រឹមតែ​នៅ​ក្នុងស្រុក​ក្រូចឆ្មារ​ទេ ប៉ុន្តែ​ក៏​មាននៅ​ក្នុង​តំបន់​ដីដុះ កោះ​ប៉ែន កោះសូទិន ពាម​កោះ​ស្នា និង​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ។ គាត់​បញ្ជាក់​ថា ៖ «​ក្នុង​នាម​ជា​កសិករ​ម្នាក់ ខ្ញុំ​មាន​សេចក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ប្រាក់​ចំណូល​របស់​ក្រុម​គ្រួសារ​ខ្ញុំ​នា​ពេល​ខាង​មុខ ពីព្រោះ​តែ​ថ្មី​ៗ​នេះ តាម​រយៈ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន ខ្ញុំ​បានដឹង​អំពី​ច្បាប់​ថី្ម​សី្ត​អំពី​ថ្នាំជក់ ដែល​នឹង​រឹតត្បិត​បន្ថែម​ទៅ​លើ​ផលិតផល​ថ្នាំជក់ ។

ខ្ញុំ​យល់​ថា ច្បាប់​នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រាក់​ចំណូល​គ្រួសារ​ខ្ញុំ ប្រសិនបើ​ផលិតផល​បារី​មិន​អាច​លក់​បាន​ដូច​ពេល​មុន ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ផែនការ​ដើម្បី​ផ្តល់​សំណង​ចំពោះ​ផល​ប៉ះពាល់​ទៅ​លើ​គ្រួសារ​ខ្ញុំ និង​មុខរបរ​របស់​អ្នក​ភូមិ​ខ្ញុំ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​» ៕