ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​​បញ្ជល់មាន់​​ដែល​គេ​បើក​​ថ្មី សាងសង់​​លើ​ដី​របស់​ស្នងការ​​នគរបាល​​ខេត្ត​ប៉ៃលិន

8 ឆ្នាំ មុន

ខេត្ត​​ប៉ៃ​លិន ៖ ​បើ​តាម​សម្តី​ពី​ក្រុម​អ្នកលេង​ល្បែង​បញ្ជល់​​មួយ​ចំនួន​​បាន​អះអាង​​​កាល​ពី​​វេលា​ព្រឹក​​ថ្ងៃ​ទី​​២១ ​មិថុនា ​២០១៥​ នេះ​​ថា គេ​​បាន​​ជួល​ដី​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​​ប៉ៃ​លិន ដើម្បី​​បើក​​កន្លែង​លេង​ល្បែង​មួយ​​នេះ ហើយ​ក៏

ខេត្ត​​ប៉ៃ​លិន ៖ ​បើ​តាម​សម្តី​ពី​ក្រុម​អ្នកលេង​ល្បែង​បញ្ជល់​​មួយ​ចំនួន​​បាន​អះអាង​​​កាល​ពី​​វេលា​ព្រឹក​​ថ្ងៃ​ទី​​២១ ​មិថុនា ​២០១៥​ នេះ​​ថា គេ​​បាន​​ជួល​ដី​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​​ប៉ៃ​លិន ដើម្បី​​បើក​​កន្លែង​លេង​ល្បែង​មួយ​​នេះ ហើយ​ក៏​មាន​ច្បាប់​​ទម្លាប់ចេញពី​​កាស៊ីណូ​ម្កុដ​ព្រ​​ជ​រួច​រាល់​អស់​ហើយ ដោយ​​ស្ថិត​នៅ​ក្នុង​​ផែស្ងួត ដែល​ទើបនឹង​​សាងសង់​ថ្មី​​របស់​​លោក​ឡោ ស៊ុន​​ជាង ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិ​ន ។ 

លោក​ឧត្តម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរ​បាល​ខេត្ត ធ្លាប់​មាន​ប្រសាសន៍​​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​​ថា លោក​ពិតជា​​បាន​ជួល​​ដី​នៅ​ត្រង់​​ចំណុច​ខាង​លើ ដែល​ជា​ដី​កម្ម​សិទ្ធិ​ផ្ទាល់​របស់​លោក​ឱ្យ​​មានការ​បើក​សង្វៀ​ន​​បញ្ជល់មាន់ (​កីឡា​បក្សី​) ប្រាកដ​មែន តែ​រឿង​ជល់​​មាន់ និង​ការ​ជួល​​ដី​នេះ ពុំ​មានការ​អ្វី​ពាក់ព័ន្ធ​នឹង​គ្នា​នោះ​ឡើយ ។

សូម​​បញ្ជាក់​​ថា ចំពោះ​បញ្ហា​ខាងលើ​​ដែរ កន្លង​ទៅ​អ្នក​បើក​សង្វៀន​​បញ្ជល់មា​ន់​ដ៏​ថ្មី​ស​ន្លា​ង​​នេះ ធ្លាប់​បាន​​ឆ្លើយ​ឡើង​​ថា សង្វៀន​បញ្ជល់​​មាន់​នេះ ស្ថិត​នៅ​ក្រោម​​អាជ្ញាប័ណ្ណ​របស់​កាស៊ីណូ​ម្កុដ​ពេជ្រ​របស់​លោក​ឡោ ស៊ុន​ជាង ជា​ម្ចាស់​​កាស៊ី​ណូ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​​ក៏​ដោយ ​លោក​ឧក​ញ៉ា ជា គា ដែល​ជា​ម្ចាស់​កាស៊ីណូ​​ម្កុដ​ពេជ្រ​​ពិតប្រាកដ​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​​ថា កាស៊ីណូ​ម្កុដ​ពេជ្រ និង​សង្វៀន​ជល់​មាន់​​នោះ​ មាន​ទីតាំង​ស្ថិត​នៅ​ខុស​គ្នា​​ឆ្ងាយ​ប្រហែល​២ ​ទៅ​៣​គីឡូម៉ែត្រ​ពី​គ្នា​​ឯណោះ ពោ​ល​គឺ​កាស៊ីណូ​លោក​ស្ថិត​នៅ​​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ចំណែក​ក​ន្លែ​ង​ជល់​មាន់​ស្ថិត​នៅ​ភូមិ​អូរ​រអិល មិន​មានការ​អ្វី​ពាក់ព័ន្ធ​​ជាមួយ​កាស៊ី​ណូ​របស់​លោក​ឡើយ ហើ​យ​កាស៊ីណូ​របស់​លោក​អនុញ្ញាត​ឱ្យ​តែ​ជនបរទេស​ចូល​លេង​​ប៉ុណ្ណោះ ចំណែក​ជនជាតិ​ខ្មែរមិន​ឱ្យ​ចូល​លេង​នោះ​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព