ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឥណ្ឌូ​ណេ​ស៊ី​បដិសេធ​ការ​តវ៉ា​របស់​ជនជាតិ​បារាំង​ត្រូវ​កាត់ទោស​ប្រហារជីវិត

8 ឆ្នាំ មុន

បណ្តា​មេធាវី​របស់​បុរស​ជនជាតិ​បារាំង​ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រត់ពន្ធ​គ្រឿងញៀ.ន​កំពុង​ស្វែងរក​មធ្យោបាយ​ថ្មី ដើម្បី​ឱ្យ​រូបគេ​គេច​ផុត​ពី​ការ​អនុវត្ត​ទោស​ប្រហារជីវិត ។

បណ្តា​មេធាវី​របស់​បុរស​ជនជាតិ​បារាំង​ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​កំពុង​ស្វែងរក​មធ្យោបាយ​ថ្មី ដើម្បី​ឱ្យ​រូបគេ​គេច​ផុត​ពី​ការ​អនុវត្ត​ទោស​ប្រហារជីវិត ។

តុលាការ​ឥណ្ឌូ​ណេ​ស៊ី​ទើប​បដិសេធ​ការ​តវ៉ា​មួយ​របស់​ជនជាតិ​បារាំង​រូប​នេះ លោក SERGE ATLAOUI ដែល​ទទួល​ការ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ។ ទោះបី​មានការ​បដិសេធ​របស់​តុលាការ​ក្តី ក៏​បណ្តា​មេធាវី​គូសបញ្ជាក់​ថា ពួក​គេ​នឹង​ស្វែងរក​នីតិវិធី​ថ្មី​ៗ​ដើម្បី​ឱ្យ​ជន​នេះ​រួច​ផុត​ពី​ការ​ប្រហារ​ជីវិត ។

ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក​ហ្សូ​កូ​វី​ដូ​ដូ បាន​បដិសេធ​សំណើ​សម្រាលទោស​ជនជាតិ​បារាំង​រូប​នេះ ។ ដូច​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ទាំងអស់​ដែរ ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រកាន់​យក​នយោបាយ​ម៉ឺងម៉ាត់​ប្រឆាំង​គ្រឿងញៀន ៕