ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​កំ​ដៅ​៤៥​អង្សា​​សេ​នៅក្នុង​​ក្រុង​​កា​រ៉ា​ជី បាន​សម្លា.ប់​មនុស្ស​កើនឡើង​១៤០​នាក់

8 ឆ្នាំ មុន

ក្រសួងសុខាភិបាល​ខេត្ត Sindh ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន រាយការណ៍​ថា រលក​នៃ​ធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​ក្រុង​កា​រ៉ា​ជី ជាទី​ក្រុង​ធំ​បំផុត​របស់​ប៉ា​គី​ស្ថាន និង​ស្រុក​ឯទៀត​ៗ​នៃ​ខេត្ត Sindh ភាគ​ខាងត្បូង​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​កើនឡើង១៤០​នាក់ហើយ គិតត្រឹមរសៀលថ្ងៃទី២២ មិថុនា ២០១៥ នេះ

ក្រសួងសុខាភិបាល​ខេត្ត Sindh ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន រាយការណ៍​ថា រលក​នៃ​ធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​ក្រុង​កា​រ៉ា​ជី ជាទី​ក្រុង​ធំ​បំផុត​របស់​ប៉ា​គី​ស្ថាន និង​ស្រុក​ឯទៀត​ៗ​នៃ​ខេត្ត Sindh ភាគ​ខាងត្បូង​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​កើនឡើង១៤០​នាក់ហើយ គិតត្រឹមរសៀលថ្ងៃទី២២ មិថុនា ២០១៥ នេះ ។

ចាប់តាំងពី​ថ្ងៃ​ទី​២០ មិថុនា មក មនុស្ស​១១៤​នាក់បាន​ស្លាប់​នៅ​ក្រុង​កា​រ៉ា​ជី ហើយ​មនុស្ស​៨​នាក់​ទៀត​ស្លាប់​ក្នុងស្រុក​៣ នៃ​ខេត្តSindh ។ សីតុណ្ហភាព​នៅ​ក្រុង​កា​រ៉ា​ជី ជាទី​ក្រុង​កំពង់​ផែ​ធំ​បំផុត​នៅ​ភាគ​ខាងត្បូង​ប្រទេស ឡើង​ដល់​៤៥​អង្សា​សេ ជិត​ដល់​៤៧​អង្សា​សេ កត់សម្គាល់​ឃើញ​កាលពី​ខែមិថុនា ឆ្នាំ​១៩៧៩ ។

លោក​វេជ្ជបណ្ឌិត Seemin Jamalt ប្រមុខ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​រដ្ឋ Jinnah គូសបញ្ជាក់​ថា មនុស្ស​ជាង​១០០​នាក់ ស្លាប់​ក្នុង​មន្ទីរពេទ្យ​នេះ ។ អ្នក​ស្លាប់​ទាំងអស់​ដោយសារ​ការ​គាំងបេះដូង ។ ឥទ្ធិពល​នៃ​រលកធាតុអាកាស​ក្តៅ​ខ្លាំង​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​ការ​ដាច់​ភ្លើងអគ្គិសនី​ដែល​នាំ​ឱ្យ​ដាច់​ទឹក ។ នេះ​ជា​ការ​អះអាង​របស់​ផ្នែក​គ្រប់គ្រង​ការ​ផ្តល់​ទឹក​ដល់​ប្រជាជន​២០​លាន​នាក់​នៃ​ក្រុង​កា​រ៉ា​ជី ។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក ណា​វ៉ាស​សារី​ហ្វ បាន​ព្រមាន​ដល់​បណ្តា​ក្រុមហ៊ុន​អគ្គិសនី​ថា លោក​នឹង​មិន​អត់ឱន​ឡើយ​ ចំពោះ​ការ​ផ្តាច់​ភ្លើង​ក្នុង​រដូវ​បុណ្យ​រ៉ា​ម៉ា​ដាន ដែល​ទើប​ចាប់ផ្តើមនោះ ៕