ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីកន្លែង​តម្កល់​ទុក​គ្រោងឆ្អឹង​អ្នកស្លា.ប់​​ក្នុង​​របប​ខ្មែរក្រហម​កាន់តែ​ចាស់​ទ្រុឌ​ទ្រោម

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោងឆ្អឹង​ជា​ច្រើន​ដែល​បានស្លា.ប់​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​វត្ត​បទុម​ប្រា​ង្ស៊ី​រតនា​រាម ហៅ​វត្ត​ស្ទឹង ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ពី​ផ្សារ​ឈូក ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈូក…

ខេត្តកំពត ៖ គ្រោងឆ្អឹង​ជា​ច្រើន​ដែល​បានស្លា.ប់​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​វត្ត​បទុម​ប្រា​ង្ស៊ី​រតនា​រាម ហៅ​វត្ត​ស្ទឹង ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ពី​ផ្សារ​ឈូក ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត ប៉ុន្តែ​ដោយសារ​តែ​ទីតាំង​តម្កល់​នៅ​ក្នុង​វត្ត​សព្វ​ថ្ងៃនេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ធ្វើ​ឱ្យ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាន​សម្រេចចិត្ត​ប្រកាស​អំពាវនាវ​ស្វែងរក​សប្បុរសជន ដើម្បី​ធ្វើការ​កសាង​ទីកន្លែង​ដ៏​សមរម្យ​មួយ​តម្កល់​ទុក​គ្រោងឆ្អឹង​ទាំងនេះ​បន្ត​ទៀត សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​ចង​ចាំ​ជា​ប្រវត្តិសាស្ត្រ ។

ព្រះ​គ្រូធម្ម​បា​ជេ​ន្ត ស៊ន អើ​ន ជា​ព្រះ​ចៅអធិការ​វត្ត​បទុម​ប្រា​ង្ស៉ី​រតនា​រាម ហៅ​វត្ត​ស្ទឹង បាន​មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា កាលពីដើម​ឡើយ គ្រោងឆ្អឹង​ទាំងនេះ ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុងភូមិ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ក្រោយមក​អាជ្ញាធរ​ក៏​បាន​យក​គ្រោងឆ្អឹង​ទាំងនេះ​មក​តម្កល់​ទុក​នៅ​ក្នុង​វត្ត​របស់​ព្រះ​អង្គ​វិញ ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាន​មាន​ថេរ​ដីកា​បញ្ជាក់​ថា សព្វថ្ងៃ​គ្រោងឆ្អឹង​ទាំងនេះ គឺ​នៅ​សល់​ឆ្អឹង​ដៃ ជើង និង​លលា​ដ៏​ក្បាល ព្រមទាំង​ខោអាវ ហើយ​អ្នក​ទាំងនេះ គឺ​ត្រូវ​បាន​គេ​ស​ម្លា​.​ប់​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ។

ដោយសារ​តែ​ចង់​ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បានឃើញ ព្រះ​គ្រូ​ចៅអធិការ​វត្ត ក៏​បាន​ប្រកាស​ស្វែងរក​សប្បុរសជន ដើម្បី​កសាង​ទីកន្លែង​តម្កល់​ឡើង​វិញ សម្រាប់​តម្កល់​ទុក​គ្រោងឆ្អឹង​ទាំងនេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ