ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ធ្វើ​ថ្នាល​បណ្តុះ​កូន​ឈើ​ត្រៀម​ដាំ​នៅ​ក្រុង ​និង​តាម​បណ្តោយ​ផ្លូវ​វាង​ក្រុង

8 ឆ្នាំ មុន

ខេត្តកំពត ​៖ ​​ក្នុង​ការ​​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត និង​កែ​លម្អ​សោ​ភ​ណ័​ភាព​ក្រុង ​ដើម្បី​អបអរសាទរ​បុណ្យ​សមុទ្រ​នា​ខែធ្នូ ចុងឆ្នាំ​២០១៥​ ​ខាង​មុខ​នេះ លោក​ ស៊ុ​យ ធា ប្រធាន​មន្ទីរ​​បរិស្ថាន​ខេត្ត​​

ខេត្តកំពត ​៖ ​​ក្នុង​ការ​​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត និង​កែ​លម្អ​សោ​ភ​ណ័​ភាព​ក្រុង ​ដើម្បី​អបអរសាទរ​បុណ្យ​សមុទ្រ​នា​ខែធ្នូ ចុងឆ្នាំ​២០១៥​ ​ខាង​មុខ​នេះ លោក​ ស៊ុ​យ ធា ប្រធាន​មន្ទីរ​​បរិស្ថាន​ខេត្ត​​ ​​បាន​ដឹកនាំ​មន្ត្រី​បរិស្ថាន​ធ្វើ​ថ្នាល​បណ្តុះ​កូនឈើ​មួយ​កន្លែង នៅ​ក្បែរ​ឆ្នេរ​ព្រែក​កំពង់បាយត្រើយ​​​ខាងលិច ​ទល់មុខ​ខ​ណ្ឌរដ្ឋបាល​ព្រៃឈើ​កំពត កាលពី​រសៀល​​ថ្ងៃ​ទី​១៩​​ មិថុនា ២០១៥ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ ។

ជួប​ជា​មួយ​​អ្នក​យក​ព័ត៌​មាន​​ ​លោក ស៊ុ​យ ធា​​ បាន​​​មាន​ប្រសាសន៍​ថា លោក​ឃើញ​ដី​មួយ​កន្លែង​​ជាប់មាត់​ឆ្នេរ និង​ជា​​ដី​​នៅ​ទំនេរ​នេះ លោក​គិត​ថា បើ​ទុក​ឲ្យ​ទំនេរ​ចោល​មិន​​កែ​លម្អ ​ឬ​អភិវឌ្ឍធ្វើ​ជា​សួន​បណ្តុះ​កូន​ឈើ​ទេ ថ្ងៃ​ខាង​មុខ​ពិតជា​មាន​អ្នក​សម្លឹង​មើលឃើញ​ចង់បាន​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​​លើ​ដី​រដ្ឋ​​(​តំបន់ឆ្នេរ​)នេះ​ទៀតមិន​ខាន​​ឡើយ ​​ទើប​លោក​ត្រូវ​តែ​កែ​ច្នៃធ្វើ​ជា​ថ្នាល​បណ្តុះ​កូន​ឈើ​ជា​បណ្តោះអាសន្ន​សិន​កុំ​ទុក​ឲ្យ​នៅ​ទំនេរចោល​ ហើយ​ការ​ធ្វើ​ថ្នាល​បណ្តុះ​កូន​ឈើ​នៅ​ពេល​នេះ គឺ​បណ្តុះ​កូន​ឈើ​ចំ​នួ​​​ន២.០០០​​ដើម​ មាន​កូន​​ឈើ​គ្រញូ​ង៥០០​​ដើម កូន​ឈើ​បេង​ចំនួន៧០០​​ដើម កូន​ឈើ​គគីរ​ចំនួន​២០០​​ដើម​ និង​ផ្កាថ្កុល​ចំនួន៦០០​​ដើម ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​​ខេត្ត​ ​បាន​​បន្ត​​ថា កូន​ឈើ​ទាំង​២.០០០​​ដើម​នេះ​ លោក​បណ្តុះ​ត្រៀម​យក​ទៅ​ដាំ​នៅ​ផ្លូវ​វាង​ក្រុង​នា​ថ្ងៃ​ទី២៣​ ​ខែមិថុនា​ ខាង​មុខ​នេះ​ ចំណែក​ផ្កាថ្កុល លោក​យក​ទៅ​ដាំ​នៅ​តាម​ផ្លូវ​សាធារណៈ និង​សួនច្បារ​ក្នុង​ក្រុង ។

គួរ​រំឭ​​​ថា ខេត្តកំពត​តាំងពី​ទទួល​ជ័​យ​លា​ភី​ទីក្រុង​ស្អាត​រំដួល​បី​ទង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​មក ​គេ​ឃើញ​​អាជ្ញាធរ​គ្រប់​ថ្នាក់​ និង​មន្ទីរ​ស្ថា​ប័ន​ពាក់​ព័​ន្ធបាន​យកចិត្តទុកដាក់​កែ​លម្អ​​សោ​ភ​ណ័​ភាព​ក្រុង​យ៉ាង​សស្រាក់សស្រាំ ជា​ពិសេស​មន្ទីរ​បរិស្ថាន​បាន​បំផុស​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង ​ឲ្យ​ចូលរួម​សម្អាត​​អនាម័យ​​នៅ​តាម​លំនៅ​ឋាន​ក្បែរផ្លូវ​សាធារណៈ​បាន​ល្អ​ផង​ដែរ ​៕