ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាក់​ថ្នាំ​ញៀន​ក្នុង​ពង​ទា​ប្រៃ​ឱ្យ​ប្តី​ក្នុង​ពន្ធនាគារ ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​ឆ្មាំ​ពន្ធនាគារ​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រួម​ទាំង​ថ្នាំ​ញៀន​មួយ​កញ្ចប់ ដែល​បាន​លាក់​ទុក​ក្នុង​ពង​ទា​ប្រៃ​យក​ទៅ​ឱ្យ​ប្តី​ដែល​កំពុង​ជាប់​ក្នុង ឃុំឃាំង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​ឆ្មាំ​ពន្ធនាគារ​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រួម​ទាំង​ថ្នាំ​ញៀន​មួយ​កញ្ចប់ ដែល​បាន​លាក់​ទុក​ក្នុង​ពង​ទា​ប្រៃ​យក​ទៅ​ឱ្យ​ប្តី​ដែល​កំពុង​ជាប់​ក្នុង ឃុំឃាំង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩ មិថុនា ២០១៥ នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ក្នុងភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​បានឱ្យដឹង​ថា ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ​សាក់ ស្រី​នាថ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភពពី​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ព្យាយាម​យក​ថ្នាំ​ញៀន​ទៅ​ឱ្យ​ប្តី​នៅ​ក្នុង​ពន្ធនាគារ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​បាន​ប្រគល់​មក​ឱ្យ​ជំនាញ​ចាត់ការ​បន្ត ។ ស្ត្រី​ជាប់​សង្ស័យ​មាន​ប្តី​ឈ្មោះ​សួន សា​រឿ​ន បច្ចុប្បន្ន​ជាប់​ឃុំ​ដោយសារ​តែ​រក្សា​ទុក​នូវ​សារធាតុ​ញៀន ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នា​ពេល​កន្លង​មក ។

ប្រភព​ដដែល​បានបន្ត​ថា ស្ត្រី​ជាប់​សង្ស័យ​បាន​លាក់​គ្រឿងញៀន​នៅ​ក្នុង​ពង​ទា​ប្រៃ​ចំនួន​មួយកញ្ចប់ ។

បច្ចុប្បន្ន ស្ត្រី​ជាប់​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។

ទោះជាយ៉ាងណា ស្ត្រី​ជាប់​សង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ថា ជា​ទ​ង្វើ​របស់​ខ្លួន​នោះ​ទេ​ដោយ​នាង​និយាយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្តី​របស់​នាង​បាន​ពឹងពាក់​គេ​ឱ្យ​ទូរស័ព្ទ​មក​រក​នាង​ឱ្យមក​សួរសុខទុក្ខ និង​យក​របស់របរ​ហូប​ចុក​មក​ផ្ញើ ។ ស្ត្រី​ជាប់​សង្ស័យ​បន្ត​ថា មុន​ពេល​ដែល​នាង​មក​ជួប​ប្តី គឺ​ពង​ទា​ទាំងនេះ​ត្រូវ​បាន​មិត្តភក្តិ​ប្តី​ម្នាក់​ជា​អ្នក​ផ្ញើ​មក ។

តែ​ទោះ​បែប​ណា នេះ​ជា​ការ​ឆ្លើយ​ដោះសារ​តែ​ប៉ុណ្ណោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ថ្នាំ​ញៀន និង​ចាត់ការ​តាម​ជំនាញ​ផង​ដែរ ៕