ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីស៊ីមាន់​ដុតចងមុង​ក៏មាន​ក្លិន​​ឈ្ងុយធ្លាយ​ចេញ​​ដែរ !

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីមាន​ឋានៈ​តូចតាច នៅ​ក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះ​សី​ហ​នុ ក្នុង​លក្ខ​ខណ្ឌសុំ​មិន​ផ្តល់​អត្តសញ្ញាណបាន​បង្ហើប​ឲ្យ​ដឹង​ថា​ ៖ ថ្មី​ៗ​នេះ បន្ទាប់ពី​បែកធ្លាយ​រឿង​លក់​ដែល​គេ​ហៅ​ថា​ (​ដោះ​ដូរ )​…

ខេត្តព្រះសីហនុ ៖ មន្ត្រីមាន​ឋានៈ​តូចតាច នៅ​ក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះ​សី​ហ​នុ ក្នុង​លក្ខ​ខណ្ឌសុំ​មិន​ផ្តល់​អត្តសញ្ញាណបាន​បង្ហើប​ឲ្យ​ដឹង​ថា​ ៖ ថ្មី​ៗ​នេះ បន្ទាប់ពី​បែកធ្លាយ​រឿង​លក់​ដែល​គេ​ហៅ​ថា​ (​ដោះ​ដូរ )​ មន្ទីរ​ធម្មការ​សាសនា​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពេល​ដែល​ព័​ត៌មាន​កាសែត​កោះសន្តិភាព បាន​ធ្វើការ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ ទី​២៦​ វិច្ឆិកា ឆ្នាំ​២០២០ ​កន្លង​មក ខណៈ​មន្ត្រី​តូចតាច​ក្រោម​ឱវាទ​មានការ​ថ្នាំង​ថ្នាក់​ចិត្ត​ដោយសារ​តែ​(​ផល​លាភ​)​នៃ​ការ​ដោះ​ដូរ​មន្ទីរ​ទាំងមូល​នៅ​ក្នុង​ទីប្រជុំជន​ក្រុង ទទួល​បាន​មិន​ស្មើ​ភាព​គ្នា រហូត​ដល់​កូន-ចៅ អត់ទ្រាំ​មិន​បាន​ហែកហួរ​ទម្លាយ​រឿង​ចេញ​មក​ខាងក្រៅ​ឲ្យ​មាន​ក្លិន​មិនល្អ ​នៅ​ក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ។

រហូត​ដល់​មានការ​ចុះ​ផ្សាយ​នៅ​លើ​ទំ​ព័រកាសែត បាន​ធ្វើ​ឲ្យ​មន្ត្រី​នៅ​ក្នុង​អង្គភាព​ដែល​ជា​ជំនិត​រួម​ជាមួយ​និង​លោក កង ឌី​ណាត​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត ផ្ទុះ​ការ​ខឹង​សម្បារ ជាមួយ​មន្ត្រី​តូចតាច​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន ​និង​កំពុង​តែ​ដាក់​កា​រស​ង្ស័យ​​​ជា​បន្ទុក​ទៅ​លើ​មន្ត្រី​ប្រមាណ​ជាង១០នាក់​ ដែល​ទើប​ចូល​មក​ធ្វើការ​ថ្មី​ៗ ​និង​មន្ត្រី​ដែល​ធ្លាប់​ស្និទ្ធស្នាល​ជាមួយ​អ្នក​ព័​ត៌មាន ដែល​ពួក​គាត់​ទទួល​បាន ​(​ផល​លាភ ) តិច​ជាងគេ ដោយសង្ស័យថា ហែក​ទំលាយ​រឿងអាស្រូវ​របស់​អង្គភាព ​ទើប​បែកធ្លាយ​រឿង​ (​ដោះ​ដូរ​ឆ្នាំង​មាស​យក​ឆ្នាំងដី​)​បែប​នេះ​កើតឡើង​បាន​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​បែកធ្លាយ​ និង​មានការ​ចុះ​ផ្សាយ​នៅ​លើ​ទំ​ព័រកាសែត​កោះសន្តិភាព​រួច​មក លោក​ប្រធាន​មន្ទីរ​បាន​រឹត​បន្តឹង​លើ​ការងារ​ខុស​ពី​ពេល​មុន​ៗ​ទាំង​ម៉ោង​ចូល​ធ្វើការ ​និង​ម៉ោង​ចេញ​និង​កំពុង​តែ​ឲ្យ​មន្ត្រី​ជំនិត​របស់​លោក​ប្រធាន​តាមដាន ស៊ើបអង្កេត​រកមុខ​មន្ត្រី​ក្រោម​ឱវាទ​មួយ​ណា​ដែល​ហ៊ាន​លួច​បញ្ចេញ
​ព័​ត៌មាន​ដ៏ស្ងាត់​កំបាំង​ចេញ​មក​ខាងក្រៅ​ ដោយ​សង្កត់ធ្ងន់​បែប​ផ្លែផ្កា​​ដដែល​ៗ​រាល់​ម៉ោង​ធ្វើការ​ថា​៖ ( បើ​ខ្មោច​ក្នុង​មិន​បើកដៃ ខ្មោច​ក្រៅក៏​មិន​ហ៊ាន​ដែរ​ និងប្រើពាក្យ​ថា ​ដង្កូវ​ចេញ​ពី​សាច់ឯង​) ទើប​មាន​ហេតុ​ការ​កើតឡើង​បែប​នេះ​។

​មន្ត្រី​ខាងលើ​គាត់​បាន​លើក​ឡើង​ទៀត​ថា បើ​តាម​ពួក​គាត់​បានដឹង​ខ្លះ​ៗ​ថា​ មន្ទីរ​អង្គភាព​ដែល​មាន​ទីតាំង​ក្បែរ​ៗ​គ្នា​ ក៏​មានការ​ដោះ​ដូរ​ដូច​គ្នា​ដែរ តែ​ថ្នាក់ដឹកនាំ​ម​ន្ទឺ​រ​អង្គភាព​របស់​គេ​ដឹកនាំ​ល្អរ ចេះ​ចែករំលែក​ឲ្យ​កូន​.​ចៅ​ក្រោម​ឱវាទ​ទទួល​បាន​ផល​លាភ​ស្មើរ​ៗ​គ្នា​ឲ្យ​ធ្វើ​មាន ធ្វើ​បាន មាន​ជីវភាព​ល្អប្រសើ​ជាង​មុន ។ ​ហើយ​មិន​មាន​បាតុភាព​ក្លិន​មិនល្អ កើត​ឡើង​នៅ​ក្នុង​អង្គភាព​របស់​គេ ​គាត់​បាន​បញ្ជាក់​ថា ​ខុស​តែ​អ្នក​ជំនិត​រួម​និង​លោក​ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​មួយ​តែ​ប៉ុណ្ណោះ​ មិន​ចង់​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​មាន​​បាន​ទេ ​ខ្លាច​​​ពិបាក​ប្រើ​ ។​

គាត់​បាន​បន្ត​ទៀត​លើ​លោក​យើង​នេះ​ មិន​មាន​អ្វីមួយ​ស្ថិត​ក្នុង​ភាព​អា​ថ៌កំបាំង​នោះ​ទេ ( ដំរី​ងាប់​ទាំងមូល យក​ចង្អេរ​ទៅ​គ្រប​ជិត​ដែរ​ឬ ….​? ) បើ​ទោះជា​ប្រើ​យុទ្ធវិធី​ស៊ី​មាន់​ដុត បិទ​ភ្លើង​ចង​មុង​ក៏​មាន​ក្លិនឈ្ងុយចេញ​មក​ក្រៅ​ដែរ​ ។

លោក កង​ឌី​ណាត ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​កន្លង​មក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ដោះ​ដូរ​ពិតជា​បាន​ធ្វើការ​ដោះ​ដូរ​ពិតប្រាកដ​មែន ចំពោះ​មន្ត្រី​ក្រោម​ឱវាទ ម្នាក់​ៗ​បាន​ទទួល​ថវិការ​បែប​ណា​លោក​មិន​បានដឹង​ទេ ជា​រឿង​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ជំនាញ​តែ​ប៉ុណ្ណោះ លោក​បាន​បញ្ជាក់​ខ្លី​នៅ​តាម​ប្រ​ព​ន្ធ័​ម៉ី​ស​សែក​របស់​លោក​ថា​​​មន្ត្រី​ដែល​ផ្តល់​ព័​ត៏​មាន​ទៅ​អ្ន​កាសែត​ដោយសារ​គេ​ចង់​ធ្វើ​ជា​ប្រធាន​មន្ទីរ​ហើយ​មើល
ទៅ ?

អត្ថបទសរសេរ ដោយ