ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រង​គ្រោះ​២​នាក់​នៅ​ខេត្តកំពង់ឆ្នាំង​ ទទួល​អំណោយ​ពី​សប្បុរសជន

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ​ប៉ា​ល់​ យឿ​ន ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ អមដំណើរ​ដោយ​លោកស្រី​ឈុំ​ ចាន់​សុខ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ និង​សំរិត​ ដា​រ៉ា​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ផង​ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​២០ ​មិថុនា ​២០១៥ ​បាន​នាំ​អំណោយ​សប្បុរស​មាន​គ្រឿងឧ​ប​ភោគ ​បរិភោគ​ និង​ថវិកា ទៅ​ជូន​ស្ត្រី​រង​គ្រោះ​២​នាក់​ ម្នាក់​មាន​សតិ​មិនល្អ​ ហើយ​មាន​ជីវភាព​ក្រីក្រ ​និង​រង​គ្រោះ​ដោយ​គេ​

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ​ប៉ា​ល់​ យឿ​ន ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ អមដំណើរ​ដោយ​លោកស្រី​ឈុំ​ ចាន់​សុខ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ និង​សំរិត​ ដា​រ៉ា​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ផង​ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​២០ ​មិថុនា ​២០១៥ ​បាន​នាំ​អំណោយ​សប្បុរស​មាន​គ្រឿងឧ​ប​ភោគ ​បរិភោគ​ និង​ថវិកា ទៅ​ជូន​ស្ត្រី​រង​គ្រោះ​២​នាក់​ ម្នាក់​មាន​សតិ​មិនល្អ​ ហើយ​មាន​ជីវភាព​ក្រីក្រ ​និង​រង​គ្រោះ​ដោយ​គេ​រំលោភ​​រហូត​មានកូន ​និង​ស្ត្រី​ម្នាក់​ទៀត ​ក្រីក្រ​មានជំងឺ​ជា​ទម្ងន់ ​ហើយ​ត្រូវ​ប្តី​រត់​ចោល​ថែម​ទៀត​។

អំណោយ​ទាំងនេះ ​បាន​នាំ​ទៅ​ជូន​​ដល់​លំនៅ​ឋាន​របស់​ជន​រង​គ្រោះ​ ដែល​មាន​ភូមិ​-ឃុំ​ខុស​គ្នា ​គឺ​ឃុំ​ស្វាយ​ជ្រុំ ឃុំ​ស្រែ​ថ្មី​ក្នុងស្រុក​រលា​ប្អៀរ ខេត្តកំពង់ឆ្នាំង​។

លោក​ជំទាវ​ប៉ា​ល់​ យឿ​ន​ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ ជា​អ្នក​ផ្តើមគំនិត​ជួយ​ស្វះ​ស្វែង​រក​ជំនួយ​ ដើម្បី​ជួយ​ស្ត្រី​រង​គ្រោះ​ខាងលើ ​បាន​មាន​ប្រសាសន៍​​ថា ការ​​​​​ចុះ​ទៅ​​មូលដ្ឋាន​យក​អំណោយ​ជូន​ដល់​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ គឺមាន​លោក​ជំទាវ​​ដោក សុ​ទ្ធា ប្រធាន​​ក្រុមប្រឹក្សា​​ខេត្តកំពង់​ឆ្នាំង, លោក​គុយ ច​ន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត, លោក​អ៊ូ ជួប​កុសល ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត, លោក​សោម ភិ​រុន ​នាយ​ខណ្ឌ​រដ្ឋបាល​ជន​ផល​ខេត្ត​ លោកស្រី​ឡុ​ញ​ ពិសារ​ អនុប្រធាន​មន្ទីរ​ប្រៃសនីយ៍​ខេត្ត​, លោកស្រី​ឈុំ​ ចាន់​សុខ ប្រធាន​មន្ទី​កិច្ចការ​នារី​ខេត្ត​, លោក​ឧកញ៉ា​ប៉ែន ​នួន ​អគ្គនាយក​ក្រុមហ៊ុន​CKA ចំរើន​កសិឧស្សាហកម្ម​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​អ៊ិម​ផត អ៊ិ​ច​ផត​ និង​លោកស្រី​គឹ​ម ​សុធា​ ប្រធាន​កម្មវិធី​ព័ត៌មាន​កម្ពុជា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ ។​

ភ្ជាប់​​នឹង​អំណោយ​នេះ​ដែរ​ លោក​ជំទាវ​បាន​ពាំនាំ​ការ​សួ​សុខទុក្ខ​ពី​លោក​ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​ និង​ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ត​និង​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ជន​រង​គ្រោះ​ថា​អំណោយ​ទាំងនេះ​គ្រាន់តែ​អាច​ជួយ​រំលែក​ទុក្ខ​លំបាក​មួយ​​គ្រា​បាន​មួយ​​រយៈ​តែ​​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​​​ថា​ ស្ត្រី​រង​គ្រោះ​​ឈ្មោះ​តុល ចាន់​នី អាយុ​៤៧​ឆ្នាំ មានកូន​នៅ​ក្នុង​បន្ទុក​​ចំនួន​៣​នាក់ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​កំពង់​រាំង ឃុំ​ស្វាយ​​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សព្វ​ថ្ងៃនេះ​ កំពុង​តែ​ប្រឈម​មុខ​ជំងឺ​​កាច​សាហាវ ​គឺ​ជំងឺមហារីក​ពោះ​វៀន និង​អាច​បាត់​បង់​ជីវិត​រយៈពេល​ខ្លី​ខាង​​មុខ​នេះ ក្រោយ​ពី​ពេទ្យ​អស់​ល​ទ្ឋ​ភាព​ក្នុង​ការ​ព្យាបាល ។​ជាមួយ​គ្នា​នោះ​ប្តី​ស្ត្រី​រង​គ្រោះ​បាន​រត់​ចោល​ទៅ​មាន​ប្រ​ព​ន្ឋ​ថ្មី​ទៀត ។

ចំណែកឯ​ស្ត្រី​រង​គ្រោះ​កំព្រា​ម្នាក់​ទៀត​ឈ្មោះ​វឺ​ន ហ៊ា​ង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ស្ត្រី​ម្នាក់​នេះ ​ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា​មាន​សតិ​មិនល្អ និង​ពិការ ហើយ​បាន​រង​គ្រោះ​ដោយសារ​ជន​ល្មោភកាម​ចាប់រំលោភ​នាង​មិនដឹង​ពី​ពេល​ណា​មក ហើយ​បានកូន​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ទើបតែ​១៩​ថ្ងៃ​តែ​ប៉ុណ្ណោះ  ៕