ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​វិញ​​នៅឆ្នាំ​2016

8 ឆ្នាំ មុន

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia លោក​រ៉ា​ជីវ ស៊ូ​រី​និយាយ​ថា ក្រុមហ៊ុន Nokia នឹង​ប្រឡូក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​វិញ​ក្រោយ​ខកខាន​ជិត​២​ឆ្នាំ​កន្លង​មកនេះ​បន្ទាប់​ពី​លក់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​ក្រុមហ៊ុន

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia លោក​រ៉ា​ជីវ ស៊ូ​រី​និយាយ​ថា ក្រុមហ៊ុន Nokia នឹង​ប្រឡូក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​វិញ​ក្រោយ​ខកខាន​ជិត​២​ឆ្នាំ​កន្លង​មកនេះ​បន្ទាប់​ពី​លក់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​ក្រុមហ៊ុន Microsoft ។ ការ​ប្រកាស​ពី​គោល​ជំហរ​នេះ​ធ្វើ​ឱ្យ​អតិថិជន​ជា​អ្នកគាំទ្រ​យូរ​ឆ្នាំ​សប្បាយចិត្ត​ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នេះ ។

កាលពី​ប៉ុន្មាន​ខែ​មុន​ក្រុមហ៊ុន Nokia បាន ប្រកាស​ពី Tablet ដំបូង​បង្អស់​របស់​ខ្លួន​គឺ Nokia N1 ដែល​លក់ដាច់​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ជា​ពិសេស​នៅ​ប្រទេស​ចិន​តែ​ម្តង ។ លោក ស៊ូ​រី បន្ថែម​ទៀត​ថា «​ការ​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទូរស័ព្ទ​នេះ​យើង​ត្រូវ​ស្វែងរក​ដៃគូ​សហការ​គ្នា​លើ​ការ​ផ្គត់ផ្គង់​ជា​ទ្រង់ទ្រាយ​ធំ និង​ឈរ​លើ​គុណភាព​ជា​ចម្បង​ផង​ដែរ ព្រោះ កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន Nokia គឺ​ផ្អែក​លើ​គុណភាព​» ។

រីឯ​អ្នកវិភាគ​ស្ថានភាព​បម្រែបម្រួល​ទីផ្សារ​បច្ចេកវិទ្យា​អះអាង​ថា ក្រុមហ៊ុន Nokia អាច​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ​ផលិត​ស្មា​ត​ហ្វូ​ន​វិញ​តែ​ត្រូវ​ជ្រើសរើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​គឺ Android ចៀសវាង​ប្រព័ន្ធ Windows Phone ដែល​បច្ចុប្បន្ន​ពុំ​ទាន់​ទទួល​បាន​ភាគហ៊ុន​ខ្ពស់​នៅឡើយ​ទេ​បន្ទាប់​ពី​ដំណើរការ​លើ​ទូរស័ព្ទ​របស់ Nokia ៕