ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ប្រាក់​ធំ​ជាង​ច្បាប់

8 ឆ្នាំ មុន

កា​ស៊ី​ណូ​នៅ​ស្រុក​យើង​ទាំង​តូច​ទាំង​ធំ​រាប់​មិន​អស់​ទេ​… ​សុទ្ធតែ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់ ។ ច្បាប់​សម្រាប់​កា​ស៊ីណូ​… ​សុទ្ធតែ​បាន​ហាម​ដាច់ខាត​មិន​ឱ្យ​ខ្មែរ​ចូល​លេង​ទេ​…​ ម្ចាស់​កា​ស៊ីណូ​ទាំងឡាយ​មុន​នឹង​បើកសុទ្ធតែ​ធានា​អះអាង​គោរព​នូវ​ច្បាប់​ជា​ដាច់ខាត

កា​ស៊ី​ណូ​នៅ​ស្រុក​យើង​ទាំង​តូច​ទាំង​ធំ​រាប់​មិន​អស់​ទេ​… ​សុទ្ធតែ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់ ។ ច្បាប់​សម្រាប់​កា​ស៊ីណូ​… ​សុទ្ធតែ​បាន​ហាម​ដាច់ខាត​មិន​ឱ្យ​ខ្មែរ​ចូល​លេង​ទេ​…​ ម្ចាស់​កា​ស៊ីណូ​ទាំងឡាយ​មុន​នឹង​បើកសុទ្ធតែ​ធានា​អះអាង​គោរព​នូវ​ច្បាប់​ជា​ដាច់ខាត ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​…​ កា​ស៊ីណូ​ទាំងអស់​មាន​ខ្មែរ​ចូល​លេង​តែ​ទាំងអស់​ហ្នឹង​! សំខាន់​បំផុត​គឺ​លុយ​…​ ឱ្យ​តែ​មាន​លុយ​ ចូល​មក​លេង​ចុះ​…​ ឱ្យ​តែ​ចូល​បាន​…​ លេង​ម៉ា​សេរី​…​ រឿង​ឈ្នះ រឿង​ចាញ់ លើ​អ្នកឯង​… ​អញ្ជើញ​ចូល​លេង​ដោយ​សេរី​…​ ។

នៅ​ស្រុក​យើង តើ​មានកា​ស៊ីណូ​ណាមួយ​ដែល​ហ៊ាន​អួត​ថា អត់​មាន​ខ្មែរ​ចូល​លេង​ដែរ​ទេ ?​… ​ប្រាប់​ផង !

គេ​ដឹង​ឮ​អស់ហើយ​ថា ទីតាំង​កា​ស៊ីណូ​ខ្លះ ទៅ​រក​បរទេស​ឯណា​ច្រើន​មក​លេង​…​​ បើ​គ្មាន​ខ្មែរ​ចូល​លេង​ដើម្បី​ចាញ់​ទេ​…​ មិនរ​ស់បាន​យូរ​ទេ​…​ បិទទ្វារ​ច្រើន​ហើយ​…
អា​រឿង​ច្បាប់​អត់ឱ្យ​ខ្មែរ​ចូល​លេង​…​ ទុក​ម្តុំ​សិន​… ​ច្បាប់​វា​មិនធំ​ជាង​តា​ប្រាក់​ទេ​…​ សម័យនេះ !
                      អា​ឡេវ