ម៉ា​ឡេ​ស៊ីសម្រេច​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​ស្នាក់​នៅ​ខុសច្បាប់​វិល​ត្រឡប់​ទៅប្រទេស​កំណើត​វិញ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម៉ា​ឡេ​ស៊ីសម្រេច​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​ស្នាក់​នៅ​ខុសច្បាប់​វិល​ត្រឡប់​ទៅប្រទេស​កំណើត​វិញ​

4 ខែ មុន

គូ​ឡា​ឡាំ​ពួ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​ទី ០៨ ខែធ្នូ ឆ្នាំ ២០២០ បានឱ្យ​ដឹង​ថា…

គូ​ឡា​ឡាំ​ពួ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​ទី ០៨ ខែធ្នូ ឆ្នាំ ២០២០ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​ស្នាក់​នៅ​ខុសច្បាប់​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​បាន (​លើកលែងតែ​នៅ​រដ្ឋ Sabah និង Sarawak) ដោយ​ស្ម័គ្រចិត្ត តាម​រយៈ​កម្មវិធី Repatriation Recalibration Plan ដែល​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា​ឆ្នាំ​២០២១​។
ស្ថានទូត​បន្ត​ថា ដើម្បី​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន ពលករ​ខុសច្បាប់​ទាំងអស់​ត្រូវ ៖

Picture
  • ធ្វើការ​ណាត់ជួប​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី​តាម​ប្រព័ន្ធ Online “Sistem Temujanji Online (STO)” ។
  • មាន​លិខិតឆ្លងដែន ឬ​លិខិត​ធ្វើ​ដំណើរ​បណ្តោះអាសន្ន ព្រមទាំង​សំបុត្រ​យន្តហោះ​ដែល​មាន​សុពលភាព​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ធ្វើការ​ណាត់ជួប​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។
  • បង់ថ្លៃ​ផាកពិន័យ​ចំនួន ៥០០ រីង​ហ្គី​ត តាម​ប្រព័ន្ធ​ធនាគារ Online ឬ Debit/Visa Card ។
    បន្ទាប់​ពី​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ម៉ា​ឡេ​ស៊ី នឹង​អនុវត្ត​ច្បាប់ យ៉ាង​តឹងរ៉ឹង​ចំពោះ​ពលករ​បរទេស​ខុសច្បាប់ ហើយនឹង​ត្រូវ​ប្រឈម​ការ​ចាប់ខ្លួន ជាប់​ពន្ធនាគារ បង់ថ្លៃ​ផាកពិន័យ​ច្រើន ឬ​ត្រូវ​ដាក់ទោស​ដោយ​ការ​វាយ​នឹង​រំពាត់​។ អាស្រ័យ​ហេតុនេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ជួយ​ផ្សព្វផ្សាយ​បន្ត​៕
Picture
Picture