ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ថ្មី​របស់​​​សាមកុក

15 ឆ្នាំ មុន

ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​​របស់​អតិថិ​ជន​​​រាប់ម៉ឺននាក់ ​ក្រុមហ៊ុន​មិត្ត​ល្អ​​​ខប​ភើ​រេសិន (សាមកុក) ​បានបង្កើត​​នូវព្រឹត្តិការណ៍​​ដ៏អស្ចារ្យ​​ថ្មី​មួយទៀតហើយ ​ដើម្បីជួយ​គាំទ្រ​​វីរ​បុរស​​ដែល​ទន់ខ្សោយ​​នៃអាណាចក្រ​​​ទាំង​បី ​ង៉កុក ​វុយ​កុក ​និង​ចុកកុក ​ឱ្យ​រក​​វគ្គ​បាន​កាន់តែ​លឿន​ជាង​មុន​ដល់ទៅ​​៥ដង ។​
ព្រឹត្តិការណ៍​នោះគឺ​​ក្រុមហ៊ុន​​នឹង​ចាប់​ផ្តើម​​​លក់​នូវ​កញ្ចប់ Package ដែលមាន​​​អាយធិម​ល្អៗ ​និង​ខ្លាំងៗ នៅក្នុង​តម្លៃ​​តែ​​៥ដុល្លារ​ប៉ុណ្ណោះ ​ហើយ​ជា​មួយ​​អាយធិម​​ទាំងនោះ អតិថិជន​​ទាំងអស់​​អាច​រីក​រាយ​ជាមួយសាមកុក​បានរហូត​​​ដោយ​មិន​បាច់​​​ចំណាយ​​​ជីភ័ន ​មិនតែ​ប៉ុណ្ណោះ ​នេះ​ក៏ជា​ឱកាស​​មួយដែល​​​អាច​ឱ្យ​​លោកអ្នក​​​​​បង្កើត​​ទ័ព​​ផ្ទាល់​ខ្លួន ​និង​រាប់អាន​មិត្ត​​ភក្តិ​ថ្មីៗ ​ជាច្រើន​​តាមរយៈ​ការ​សន្ទនា​​នៅ​ក្នុង​​សាមកុក ។

ទន្ទឹមនឹង​នេះ​ ​សាមកុក​ក៏​បានបើក​នូវ war ថ្មី​​មួយដែលមាន​​ឈ្មោះ​​ថា Wow War ដែលជា​​ប្រព័ន្ធ​​កម្សាន្ត​​​ដ៏ថ្មី​សន្លាង​មួយ​ដែលធ្វើ​ឱ្យ​​​អ្នក​លេង​​​លេងហើយ​​​ជាប់ចិត្ត​សប្បាយ​​​យ៉ាង​អស្ចារ្យបំផុត ​ហើយ War ថ្មីនោះ ​នឹង​ចាប់ផ្តើម​​បើកក្នុង​ពេល​ដំណាល​​គ្នាជាមួយ​នឹងការបើក​​ឱ្យប្រើប្រាស់​​នូវ​កញ្ចប់​​ Package របស់សាមកុក​​ផងដែរ គឺ​នៅ​ថ្ងៃទី​​​១ មេសា ​ឆ្នាំ​២០១១ ហើយ​កញ្ចប់ Package ​នោះមាន​តែ​ចំនួន​​ 500 Package ប៉ុណ្ណោះ​។​ សាមកុក ជាប្រភេទកម្មវិធីកម្សាន្ត​តាម​ប្រព័ន្ធអ៊ីនធើរណេតភាសាខ្មែរដំបូងបំផុតនៅ
កម្ពុជា ហើយនាបច្ចុប្បន្ននេះ អតិថិជនសាម​កុក​ចេះតែ​កើនឡើងយ៉ាងសន្ធឹកសន្ធាប់​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ព្រោះលេងសាមកុក ជាកម្មវិធីដែល​អាចឱ្យ​អ្នកលេងកើនប្រាជ្ញា ចេះជួយគ្នា និង​មាន​ទំនាក់ទំនង​ល្អក្នុងសង្គម ជាងនេះទៅទៀតនោះ លេងសាមកុកពិតជារំភើប និងអាចមានឱកាស​ឈ្នះរង្វាន់ជាច្រើនទៀតសរុបជាង១៧៥រង្វាន់ ដែលប្រព្រឹត្ត​ទៅនាចុងខែ​ឧសភា ឆ្នាំ២០១១ នេះ។

បន្ទាប់ពីសាមកុក​បាន​បង្កើត​មូល​និធិមួយដែលហៅ​ថា «មូលនិធិសាមកុក» ដើម្បី​ជួយ​ដល់កងទ័ព​កម្ពុជា​នា​​តំបន់​ព្រះ​វិហារ​នោះ អតិថិ​ជនសាម​កុក​ទំាងអស់​បាន​ចូលរួមជាវិភាគទាន​ ទៅតាមជំនឿ និងសមត្ថភាព ជាសាច់ប្រាក់ ក៏​ដូច​ជាអាយធិមនៅក្នុងសាមកុក ។ ចំពោះអតិថិ​ជនដែលចូលរួមវិភាគទានជាអាយធិមនោះ ក្រុម​ហ៊ុននឹងប្តូរទៅជា​សាច់ប្រាក់ដោយថវិកា​ក្រុមហ៊ុនផ្ទាល់តែម្តង ហើយមូលនិធិទំាងនោះ ក្រុមហ៊ុនបានប្រគល់ទៅសមាគម​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន ៕