ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញម៉ូតូ​ម៉ាក​ស្ទែប​មួយ​គ្រឿង​ប្លុងចោល​ក្នុង​ដី​ឡូត៍មួយ​កន្លែង​ក្នុង​ស្រុក​ទឹក​ឈូ

8 ឆ្នាំ មុន

ខេត្តកំពត​ ៖ ម៉ូតូ​ម៉ាក​ស្ទែ​ប​ព​ណ៌សលាយ​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​ត្រូវ​​គេ​ប្រទះ​ឃើញ​ប្លុងចោល​នៅ​ក្នុង​ដី​ឡូ​ត៍មួយ​កន្លែង​នៅ​ខាងជើង​ផ្លូវ​វាង​ក្រុង​ ស្ថិត​ក្នុងភូមិបឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ។

ប្រភព​ព័​ត៌​មាន​មួយ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ប្លុង​ចោលនេះ​ជា​ម៉ូតូ​ជនបរទេស​ម្នាក់​បាន​ជួល​គេ​ជិះ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ មិថុនា ២០១៥ ​​ដោយ​សន្យា​ជាមួយ​ម្ចាស់​ម៉ូតូ​ថា វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នឹង​យក​ម៉ូតូមក​ប្រគល់​ជូន​ម្ចាស់​វិញ ។

ប្រភព​បន្ត​ថា លុះដល់​ម៉ោង​កំណត់​ មិនឃើញ​ជនបរទេស​រូបនោះ​យក​ម៉ូតូ​មក​ប្រគល់​ជូន​ម្ចាស់​វិញទេ ។ លុះ​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៨ មិថុនា នេះ​​ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ម៉ូតូ​នៅ​ក្នុង​ដី​ឡូ​ត៍មួយ​កន្លែង​ស្ថិត​នៅ​ចំណុចខាងលើ​ មានការ​សង្ស័យ​ពី​ករណី​អ្វីមួយ​ទើប​រាយ​ការ​ណ៍ជូន​សមត្ថកិច្ច​កង​រាជ​អាវុ​ធ​ហត្ថ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពី​អ្នក​ជិះ ។

ក្នុង​ហេតុ​ការ​ណ៍ខាងលើ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​រក​មូលហេតុ​ឃើញ​ទេ ដោយ​រក​ជនបរទេស​អ្នក​ជួល​ជិះ​នោះ​មិន​ទាន់​ឃើញ​៕